ការសិក្សាថ្មីមួយបានបង្ហាញថា៖ “មេជីវិតបុរសអាចនឹងរងផលប៉ះពាល់ពីរបបអាហារយ៉ាងធ្ងន់ធ្ងរ”

//s5.kh1.co/e9/e91f029610de2c6ba9dd45146fde0a835245cd14.jpg
យល់ដឹង

 ២២-ឧសភា-២០២៣ ១២ល្ងាច · ១០ ខែមុន

ការសិក្សាថ្មីមួយបានបង្ហាញថា៖ “មេជីវិតបុរសអាចនឹងរងផលប៉ះពាល់ពីរបបអាហារយ៉ាងធ្ងន់ធ្ងរ”

​តាមការសិក្សាថ្មីមួយរបស់អ៊ឺរ៉ុបបានរកឃើញថារបបអាហាររបស់បុរសអាចនឹងប៉ះពាល់ដល់គុណភាពមេជីវិតរបស់ពួកគេក្នុងរយៈពេលតិចជាងពីរសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សានេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Linköping University នៃប្រទេសស៊ុយអែត ដោយបានធ្វើតេស្តទៅលើបុរសដែលមានសុខភាពល្អ និងមិនជក់បារីចំនួន ១៥ នាក់ ហើយពួកគេមានអាយុចាប់ពី ២០ ទៅ ២៧ ឆ្នាំដែលមានកម្ពស់សមទៅនឹងទម្ងន់ជាប្រក្រតី (BMI) ។ អ្នកចូលរួមទាំងអស់តម្រូវឱ្យបរិភោគអាហារតាមដែលបានកំណត់ដោយក្រុមអ្នកស្រាវជ្រាវក្នុងរយៈពេលពីរសប្តាហ៍។

ក្នុងអំឡុងពេលមួយសប្តាហ៍ដំបូង ពួកគេត្រូវបានផ្តល់អាហារតាមអនុសាសន៍របស់អ្នកជំនាញខាងអាហារូបត្ថម្ភ ដែលលើកទឹកចិត្តដល់ពួកគេអោយបរិភោគអាហារប្រភេទធញ្ញជាតិ នំប៉័ង ដំឡូង ផ្លែឈើ និងបន្លែ ក៏ដូចជាអាហារដែលមានជាតិខ្លាញ់ និងជាតិផ្អែមមានកម្រិតទាប ហើយជាងនេះទៀតក៏មានរួមបញ្ចូលទាំងទឹកដោះគោ សាច់ត្រី ស៊ុត​ និងសណ្តែកផងដែរ។

សម្រាប់សប្តាហ៍ទី ២ អ្នកចូលរួមតម្រូវអោយញ៉ាំជាតិស្ករក្នុងបរិមាណខ្ពស់បន្ថែមពីលើរបបអាហារមុន ដោយបរិមាណស្ករ ៣៧៥ ក្រាមក្នុងមួយថ្ងៃ ស្មើនឹងប្រមាណ ៣.៥ លីត្រសូដាឬស្ករស ៤៥០ ក្រាម។

ក្រុមអ្នកស្រាវជ្រាវបានគិតយ៉ាងល្អិតល្អន់អំពីគុណភាពមេជីវិតឈ្មោល និងកត្តាសុខភាពផ្សេងទៀត។ នៅពេលចាប់ផ្តើមការសិក្សាបន្ទាប់ពីសប្តាហ៍ទី ១ នៃការញ៉ាំអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព និងបន្ទាប់ពីសប្តាហ៍ទី ២ នៃការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់។

ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុង PLOS Biology ដោយបានបង្ហាញថា ១ ភាគ ៣ នៃអ្នកចូលរួមមានចលនាមេជីវិតឈ្មោលខ្សោយ  និងសមត្ថភាពរបស់មេជីវិតឈ្មោលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពមេជីវិតឈ្មោល នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលដែលដឹងថានៅចុងបញ្ចប់នៃការស្រាវជ្រាវចលនាមេជីវិតឈ្មោលរបស់អ្នកចូលរួមទាំងអស់បានក្លាយជាធម្មតា ដោយមានភាពប្រសើរឡើង និងលេចធ្លោបំផុតបន្ទាប់ពីសប្តាហ៍ដំបូង។

“យើងសង្កេតឃើញថា របបអាហារបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើចលនារបស់មេជីវិតបុរស ហើយយើងអាចភ្ជាប់ការផ្លាស់ប្តូរនេះទៅនឹងម៉ូលេគុលជាក់លាក់នៅក្នុងមេជីវិតបុរសទាំងនោះ”។

ការសិក្សារបស់លោកស្រី Anita Öst មានប្រសាសន៍ថា “ ការសិក្សារបស់យើងបានបង្ហាញអោយឃើញពីផលប៉ះពាល់យ៉ាងឆាប់រហ័ស ដែលគួរអោយកត់សម្គាល់ បន្ទាប់ពីមួយទៅពីរសប្តាហ៍”។

ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា​ ទោះបីជាមានភាពពិបាកក្នុងការបញ្ជាក់ថាតើផលប៉ះពាល់គឺបណ្ដាលមកពីរបបអាហារដែលល្អសម្រាប់សុខភាព ឬការទទួលទានជាតិស្ករខ្ពស់យ៉ាងណាក្ដី ក៏ការកើនឡើងនៃចលនាមេជីវិតបុរសអាចជាលទ្ធផលនៃរបបអាហារដែលល្អសម្រាប់សុខភាព ដោយវាអាចបន្តរហូតដល់សប្តាហ៍ទី ២ ខណៈដែលអ្នកចូលរួមកំពុងបន្តញ៉ាំជាតិស្ករបន្ថែមទៀតដែរ។

ក្រុមអ្នកស្រាវជ្រាវក៏បានសង្កេតមើលបន្ថែមទៀតពីបំណែក RNA តូចៗ (Ribonucleic Acid) ដែលត្រូវបានគេរកឃើញនៅក្នុងមេជីវិតបុរស​​​ និងដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់កោសិកា ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងចលនាបំលាស់ទីដោយរកឃើញថា រវាងកោសិកាមេជីវិតបុរស ​និង  RNA ក៏ផ្លាស់ប្តូរបន្ទាប់ពីពីរសប្តាហ៍។

ការស្រាវជ្រាវបានបង្ហាញថា ចលនាបំលាស់ទីរបស់មេជីវិតបុរសអាចត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលខ្លី​ ហើយហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរបបអាហារ។ ដែលនេះគឺជាផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រដ៏សំខាន់។

លោកស្រី Anita Öst មានប្រសាសន៍បន្ថែមទៀតថា“ ក៏ប៉ុន្តែយើងមិនអាចនិយាយបានថាមកពីជាតិស្ករដែលបណ្តាលឱ្យមានផលប៉ះពាល់ឬយ៉ាងណាទេ   ព្រោះវាអាចជាសមាសធាតុនៃអាហារបំប៉នសុខភាពដែលមានឥទ្ធិពលវិជ្ជមានទៅលើមេជីវិតបុរស” ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា គុណភាពមេជីវិតបុរសអាចរងផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីកត្តាបរិស្ថាន និងរបៀបរស់នៅ។ ឧទាហរណ៍៖ ជំងឺធាត់ និងជំងឺទាក់ទងនឹងភាពធាត់ដូចជាទឹកនោមផ្អែមប្រភេទ២ជាដើម គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកត្តាហានិភ័យចំពោះបុរសដែលមានមេជីវិតបុរសមិនល្អ។

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T