vivo OPPO និង Xiaomi សហការគ្នា ក្នុងការនាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែរួមមួយ សម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក!

//s5.kh1.co/f3/f317d1394f656d6e458442ba6ea886c385be6af8.jpg
បច្ចេកវិទ្យា

 ១១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនទូរស័ព្ទធំៗ៣ គឺ vivo OPPO និង Xiaomi បានសហការគ្នាសហការគ្នា ក្នុងការនាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែរួមមួយ ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។

ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សជាច្រើនដូចជា vivo OPPO និង Xiaomi ប្រកាសអំពីភាពជាដៃគូរបស់ពួកគេ ក្នុងការនាំយកនូវប្រព័ន្ធក្នុងការបញ្ចូនទិន្នន័យឥតខ្សែលឿន (wireless file transfer system) ថ្មីដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងគំនិតផ្តួចផ្តើមនៃ «Peer-to-Peer Transmission Alliance» នោះ ប្រព័ន្ធថ្មីនេះអនុញ្ញាតឲ្យអ្នកអាចធ្វើការផ្ទេរទិន្នន័យ នៅលើម៉ាកយីហោស្មាតហ្វូនផ្សេងគ្នាបាន ដោយគ្រាន់តែចុចមួយ Click ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo OPPO និង Xiaomi ក៏ដាក់ឲ្យដំណើរការនូវ «Peer-to-Peer Transmission Alliance» ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតថែមទៀត ក្នុងការបញ្ចូនទិន្នន័យ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ប្រព័ន្ធបញ្ចូនទិន្នន័យឥតខ្សែថ្មី (wireless file transfer system) នេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន អាចធ្វើការងាយស្រួលក្នុងការផ្ទេរនូវទិន្នន័យជាច្រើន រវាងស្មាតហ្វូនទាំង ៣ ម៉ាកនេះ ដោយមិនចាំបាច់ធ្វើការតម្លើងនូវកម្មវិធី third-party app ឬនៅលើ Network Date ដែលមានការទ្រទ្រង់នូវ Files ជាច្រើនប្រភេទផ្សេងគ្នាដែលមានរូបភាព វីដេអូ តន្រ្តី ឯកសារ និងជាច្រើនទៀត។ ការផ្លាស់ប្តូរនេះ គឺមានការដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យា 5G ដែលសម្រាប់ទំហំរបស់ Files ត្រូវគេរំពឹងថានឹងបញ្ចូនបានលឿន និងការផ្លាស់ប្តូរទៅលើ Content កាន់តែសម្បូរបែបជាទីបំផុត។

vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ

លោក Spark Ni អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo និយាយថា៖

« vivo OPPO និង Xiaomi ធ្វើការចែករំលែកនូវបច្ចេកវិទ្យាដ៏អស្ចារ្យ និងភាពជាដៃគូ ដែលពិតជាផ្តល់នូវផលប្រយោជន៍ជាច្រើន សម្រាប់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ភាពជាដៃគូនេះធ្វើការពង្រឹងទៅលើការប្តេជ្ញាចិត្តរបស់យើង ក្នុងការនាំយកនូវបទពិសោធន៍ដ៏លឿន  សុវត្ថិភាព និងឈានមុខគេ នៅក្នុងការចែករំលែកនូវ Files ជាច្រើនជាមួយនឹងមិត្តភក្តិជាច្រើនរបស់ពួកគេ ដោយឥតខ្សែថែមទៀត។ យើងនឹងបន្តក្នុងការនាំយកនូវយុទ្ធសាស្ត្រនៃភាពជាដៃគូ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។»

ប្រសាសន៍លោក Spark Ni

- វិធីសាស្រ្តក្នុងការជម្រុញទៅលើការអភិវឌ្ឍ ទៅលើឧស្សាហកម្មនេះប្រកបដោយផាសុកភាពបំផុត

សម្រាប់ភាពជាដៃគូនៃសម្ព័ន្ធ Peer-to-Peer Transmission Alliance នេះ គឺជាការប្តេជ្ញារួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា vivo OPPO និង Xiaomi ក្នុងការនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់ប្រើប្រាស់នូវស្មាតហ្វូនជំនាន់ថ្មីនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនទាំង ៣ នេះ នឹងបន្តក្នុងការសហការក្នុងការចែកចាយនូវបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើន ក្នុងការពង្រីកទៅលើប្រព័ន្ធ Ecosytem របស់ខ្លួនសម្រាប់ពេលអនាគតផងដែរ។

vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ

- ស្ថេរភាព និងការតភ្ជាប់រហ័សជាមួយនឹងការប្រើប្រាស់ថាមពលថ្មតិច

ប្រព័ន្ធផ្ទេរទិន្នន័យឥតខ្សែ wireless file transfer system នេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យនៅលើស្មាតហ្វូន ដោយវាមិនទាមទារឲ្យមានការប្រើប្រាស់អ៊ីនធើណែតនោះទេ។ វាប្រើប្រាស់នូវប្រព័ន្ធ Bluetooth សម្រាប់ធ្វើការតភ្ជាប់ទំនាក់ទំនងរហ័ស និងបច្ចេកវិទ្យា WiFi P2P (Peer to Peer) technology សម្រាប់ធ្វើការបញ្ជូនទិន្នន័យ និងការនាំយកនូវស្ថេរភាពក្នុងការប្រើប្រាស់ និងការតភ្ជាប់ល្បឿនលឿន រវាងឧបករណ៍ជាច្រើនទៀតដោយប្រើប្រាស់នូវថាមពលថ្មតិចបំផុត។ បច្ចេកវិទ្យានេះមានល្បឿននៅក្នុងការផ្ទេរជាមធ្យម 20MB/s

vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ

ទន្ទឹមនឹងនេះផងដែរ បច្ចេកវិទ្យា WiFi P2P technology មិនមានការរំខានទៅលើបច្ចេកវិទ្យា WiFi connection នោះទេ នេះមានន័យថា អ្នកអាចធ្វើការបន្តនូវសកម្មភាពជាច្រើន របស់អ្នកបាននៅក្នុងពេលបញ្ចូនទិន្នន័យនេះ បានជាធម្មតា។ អ្នកប្រើប្រាស់ជាច្រើនគ្រាន់តែត្រូវធ្វើការបើកទៅលើ WiFi និង Bluetooth ឬបើកនូវមុខងារនេះនៅក្រោម «menu» ហើយជ្រើសរើសយកនូវ Files ដែលពួកគេចង់ធ្វើការចែករំលែកនោះ។ ប្រសិនបើភាគីម្ខាងទៀតមានមុខងារនេះ បើកដំណើរការដែរនោះ សម្រាប់ icon នេះ នឹងធ្វើការផុសឡើងដើម្បីជូនដំណឹងទៅកាន់អ្នកប្រើប្រាស់វិញ។ នៅពេលដែលវាទទួលនូវការបញ្ជាក់នោះ សម្រាប់ Files ដែលត្រូវជ្រើសរើសទាំងនេះនឹងធ្វើការបញ្ចូន។

- ការដាក់ឲ្យដំណើរការ

សម្រាប់មុខងារនេះ នឹងដាក់ឲ្យដំណើរការនៅលើផលិតផលជាច្រើន របស់ក្រុមហ៊ុន vivo នៅក្នុងទីផ្សារជាច្រើនផ្សេងៗគ្នា ចាប់ពីខែកុម្ភៈ ឆ្នាំ 2020 នេះ៕ 

vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
vivo OPPO និង Xiaomi សហការគ្នានាំយកនូវប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T