វណ្ណកម្មភាពយន្តភាគថ្មី ដែលជាប្រភេទភាពយន្តបែបអក្សរសិល្ប៍ខ្មែរ រឿង «សព្វសិទ្ធិ» នឹងបង្ហាញវត្តមាននៅ PNN សប្ដាហ៍ក្រោយនេះ! (មានវីដេអូ)

//s5.kh1.co/ff/fffa16f441ac8bd3340577343a2e16df826c7b93.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អក្សរសិល្ប៍បុរាណដ៏​ល្បីល្បាញ​គឺ​រឿង ​«សព្វសិទ្ធិ» ដែល​ទស្សនិកជន​ធ្លាប់​តែ​អាន និង​ស្ដាប់​តាម​វិទ្យុ​ជា​ដើម​នោះ ត្រៀម​នឹង​ចាក់បញ្ចាំងជា​​ភាពយន្តភាគហើយពីថ្ងៃទី១៣ ខែមករា នេះតទៅ ​លើ​កញ្ចក់​ទូរទស្សន៍ PNN

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«សព្វសិទ្ធិ» ជាស្នាដៃនិពន្ធរបស់ ហ្មឺនភក្តីអក្សរតន់ ដែលនិទានពីសត្វជៀបកប្បាសញី ឈ្មោល​មួយគូ រស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រោះតែការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណារបស់សត្វជៀបកប្បាសញី «សកុណី» ឈានដល់ការធ្វើអត្តឃាតលោតចូលភ្លើង ដោយបានសច្ចាថា បើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។

រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»

​«សព្វសិទ្ធិ» ត្រូវបាន​ផលិត​ឡើងយ៉ាង​សម្រិត​សម្រាំង​ពី​ផលិតកម្ម អេតគ្រីអេទ័រ ជាមួយ​ការ​គូ​ក្រាហ្វិច និង​ Animation សត្វ​ដ៏​យក​ចិត្ត​ទុកដាក់ បាន​ធ្វើ​ឱ្យ​ទស្សនិកជន ជា​ពិសេស​អ្នក​និយម​គាំទ្រ​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​នៅ PNN ចាប់​អារម្មណ៍ និង​កោត​សរសើរ​ជា​ខ្លាំង។

ភាពយន្តបែបអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញនេះ ត្រូវ PNN​ ចំណាយ​ទុនផលិត​រាប់​សែន​ដុល្លារ ដើម្បី​ធ្វើ​យ៉ាង​ណា ​ជួយ​លើក​កម្ពស់​ស្នាដៃ​អក្សរសិល្ប៍ខ្មែរ និង​វិស័យ​ភាពយន្ត​ខ្មែរ​ទាំង​មូល ក្នុង​ន័យ​រួម​ចំណែក​លើក​ស្ទួយ​ គុណភាព​ខ្សែ​ភាពយន្ត​ខ្មែរ​ ឲ្យបោះជំហាន​ទៅ​មុន​កាន់​តែ​ឆាប់​រហ័ស។

រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»

មិនត្រឹមរឿង «សព្វសិទ្ធិ» ប៉ុណ្ណោះទេ ដែលស្ថានីយទូរទស្សន៍ទំនើបភីអិនអិន បានវិនិយោគជាទឹកប្រាក់រាប់សែនដុល្លារដើម្បីផលិត ក្នុងនោះរឿងភាគខ្មែរជាច្រើនផ្សេងទៀតដូចជា «អ្នកម៉ាក់វ័យក្មេង» «តួគេខ្ញុំសម្តែង» «និស្ស័យស្នេហនាងមនោរាហ៍» «ពស់កេងកង» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាដើម ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​ប្រកកបដោយ​គុណភាព និង​ទទួល​ការ​គាំទ្រពី​ទស្សនិកជន។

ស្ថានីយ​ទូរទស្សន៍ PNN ជា​ស្ថានីយ​ឈានមុខ​ ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ ដោយ​តែង​តែ​យក​ចិត្ត​ទុកដាក់ និង​ការ​ស្វែង​រក​ខ្សែ​ភាពយន្ត​ថ្មីប្លែក និង​ប្រកប​ដោយ​គុណ​ភាព​សម្រាប់​ជា​ចំណីចក្ខុ​របស់​អ្នក​ទស្សនា។  

រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»

ស្នាដៃ​បែប​អក្សរសិល្ប៍ដ៏​ល្បីល្បាញរឿង «សព្វសិទ្ធិ» នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០២០ ​នេះ​តទៅ វេលាម៉ោង ៧ដល់ម៉ោង ៨យប់ រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សុក្រ​។ ដូច្នេះ​សម្រាប់​ទស្សនិកជន​ ចង់​ទស្សនាខ្សែ​ភាពយន្ត​​ភាគ​ល្អៗទាំង​ខ្មែរ និង​បរទេស​ កុំ​ភ្លេច​តាមដាននៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN

រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»
រឿង «សព្វសិទ្ធិ»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T