អីចឹងសោះ! នេះជាហេតុផលនៅពីក្រោយ Toni Kroos ទាត់បាល់ជ្រុងចូល (មានវីដេអូ)

//s5.kh1.co/da/dab78f858414228e7e1e08685b82ee86b5090821.jpg
កីទ្បា

 ១០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Kroos ទម្លាយមូលហេតុដែលអាចទាត់បាល់ចេញពីជ្រុងចូល

អារ៉ាប់ប៊ីសាអូឌីត៖ កាលពីរាត្រីថ្ងៃពុធកន្លងទៅ Real Madrid បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Supercopa de Espana ក្រោយយកឈ្នះ Valencia ដោយលទ្ធផល ៣ទល់នឹង១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនៅលើទឹកដីអាស៊ីមួយនេះគឺខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់របស់ Real Madrid កីឡាករ Toni Kroos បានទាត់បាល់ចេញពីជ្រុងចូលទីតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Toni Kroos 
 កីឡាករ Toni Kroos 

ជុំវិញការទាត់បាល់ចេញពីជ្រុងចូលទីនេះ Toni Kross បានពន្យល់ប្រាប់នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន Sport1 ថា៖

“វាដូចជាធម្មតានោះទេ។ ខ្ញុំបានរត់ទៅទាត់បាល់ជ្រុង ហើយខ្ញុំបានឃើញអ្នកចាំទីរបស់ Valencia កំពុងតែពិភាក្សាគ្នាជាមួយខ្សែការពាររបស់គេចម្ងាយ ៥ម៉ែត្រពីទី។ ជាការពិតពេលនោះខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងលឿនដោយការទាត់សំដៅទីតែម្ដង។”

កីឡាករ Toni Kroos
Kroos ទាត់បាល់ជ្រុងសំដៅទី
Kroos ទាត់បាល់ជ្រុងសំដៅទី

ម្ចាស់អាវលេខ៨របស់ Real Madrid បានបន្តរៀបរាប់ទៀតថា៖

“ខ្ញុំធ្លាប់បានព្យាយាមធ្វើវាម្ដងដែរក្នុងការប្រកួត Champions League ជាមួយ PSG ហើយវាស្ទើរតែបានសម្រេចទៅហើយ ប៉ុន្តែពេលនោះ Keylor Navas បានមកចាប់បាល់ទាន់។”

កីឡាករ Toni Kroos

គួរឲ្យដឹងដែរថា Real Madrid និងត្រូវជួបជាមួយ Atletico Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Supercopa de Espana ក្រោយក្រុមរបស់លោក Diego Simeone បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣ទល់នឹង២ កាលពីយប់មិញ៕

ចង់ឃើញថា មួយគ្រាប់លើកបាល់ចេញពីជ្រុងចូលទីរបស់ Toni Kroos ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T