ផ្ទុះការខឹងសម្បារ ពេលប្រទះឃើញឈុតថៃ ចម្លងចេញពី គំនូរកូនខ្មែរទាំងស្រុង

//s5.kh1.co/10/10a2d37155ad3c0752bea64388dfc347a00ba2e5.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រជាជនខ្មែរ សម្ដែងការមិនពេញចិត្តក្រោយពេលឃើញ ថៃមិនចោលចរិកលួចចម្លងខ្មែរ សូម្បីម៉ូតខោអាវតំណាងជាតិ ក៏Copy តាមដែរ!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ​ បានផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ពេញបណ្ដាញសង្គម បន្ទាប់ពីប្រទះឃើញថា មានជនជាតិថៃមួយរូប បានព្យាយាមចម្លងម៉ូត សម្លៀកបំពាក់ដែលជា គំនូរឈុតតំណាងឲ្យជាតិកម្ពុជា ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើមើលតាមរយៈរូបភាព២នោះ គេឃើញថា ម៉ូតរ៉ូបនៅខាងឆ្វេងដៃ ជារបស់ថៃ  កែច្នៃដូចគ្នាសឹងតែ១០០ភាគរយ ទៅនឹងគំនូរដែលគូរដោយស្នាដៃកូនខ្មែរ នៅខាងស្ដាំដៃ ឈ្មោះថា Nara Feshion ទាំងក្បាច់រចនា ការប៉ាក់ដិន ជាដើម បេះបិទតែម្ដង។

ក្រោយពីឃើញបែបនេះហើយ ទើបបណ្ដាលឲ្យមហាជន ទាំងអស់សម្ដែងការមិនពេញចិត្តហើយខឹងខ្លាំងណស់ និងបានបញ្ចេញមតិថា «ថៃមិនចោលចរិត ចម្លងវប្បធម៌ពីប្រទេសកម្ពុជាសោះឡើយ»៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

រូបដែលថៃ ចម្លងពីកម្ពុជា
រូបដែលថៃ ចម្លងពីកម្ពុជា
សារដែលកូនខ្មែរថា រូបដែលថៃ ចម្លងពីកម្ពុជា
សារដែលកូនខ្មែរថា រូបដែលថៃ ចម្លងពីកម្ពុជា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T