ស្មាតហ្វូន vivo V17 ទទួលបានការគាំទ្រខ្លាំងហួសក្តីរំពឹង!

//s5.kh1.co/8f/8ffb097ff2ecc5f8914b9d2e2af0cf1a1e9e9ed0.jpg
បច្ចេកវិទ្យា

 ០៩-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្មាតហ្វូន vivo V17 ស៊េរីថ្មីតម្លៃ 369 ដុល្លារ ទទួលបានការគាំទ្រខ្លាំង ក្រោយពីបង្ហាញខ្លួននៅក្នុងទីផ្សារកម្ពុជា។

ភ្នំពេញ៖ ក្រោយពីស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V17 បានដាក់ឲ្យដំណើរការនៅលើទីផ្សារ អស់រយៈពេលប៉ុន្មានមកនេះ ឃើញថាចំនួនអតិថិជនដែលបានធ្វើការកុម្ម៉ង់ទុកមុន ទៅលើស្មាតហ្វូន V17 មានចំនួនច្រើន ហើយនឹងអតិថិជនដែលបានមកធ្វើការជាវផ្ទាល់ កើនឡើងខ្ពស់ហួសពីក្ដីរំពឹងទុក។ អ្វីដែលទាក់ចិត្តនឹងធ្វើឲ្យអតិថិជននៅតែអ្នកគាំទ្រ នឹងបន្តធ្វើការជាវទៅលើស្មាតហ្វូន V17 ដោយសារតែការរចនាមានភាពប្លែក បញ្ចេញនូវបែបបទថ្មី បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយសំបូរបែបទាន់នឹងសម័យកាល នាមនុស្សសម័យថ្មី។ បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃ ដែលមានតម្លៃខ្ទង់ $300 ជាងដូចគ្នាស្មាតហ្វូន vivo V17 ពិតជាមានសមត្ថភាពខ្ពស់ ដែលអ្នកទាំងអស់គ្នាអាចធ្វើការពិចារណាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 

ចំពោះស្មាតហ្វូន V17 នេះមានតួខ្លួនស្រោបផ្ទៃខាងក្រោយ ហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានធ្វើការឌីហ្សាញ នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងអក្សរ L ដាំបញ្ឈរនៅជិតគែមខាងឆ្វេង រំលេចដោយកែវលែនកាមេរ៉ាចំនួន ៤ គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់។ ស្មាតហ្វូន Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen  មានទំហំអេក្រង់ 6.44 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 91.38% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល។ vivo V17 មានកញ្ចប់លែនកាមេរ៉ា ៤ គ្រាប់ដែលជាលែន AI ដែលធ្វើឲ្យការថតរូបកាន់តែមានភាពស្រស់ស្អាត។

ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 

ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អ ជាមួយសាច់រូបភាពច្បាស់ ស្រស់ស្អាតបែបធម្មជាតិ។​​ កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វា គឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps វាមានមុខងារមួយហៅថា «Ultra-Stable Video» ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។ សម្រាប់កាមេរ៉ាគ្រាប់ទី ២ គឺជា Super wide-Angle lens មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ ១២០ ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 ដូចគ្នា ដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាព វត្ថុដែលនៅគៀកបំផុតក្នុងរយៈចំងាយ 4cm ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុ ដោយប្រើនូវមុខងារ Bokeh។   

ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 

កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.45 អាចផលិតសាច់រូបភាពបានច្បាស់ ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាត ថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយឲ្យការថតរូប និងវីដេអូបានកាន់តែស្អាត ថែមមួយកម្រិតទៀតផងដែរ។ ស្មាតហ្វូន V17 ប្រើបន្ទះឈីប Snapdragon 675 AIE-11nm  ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។ បន្ទះឈីប Snapdragon 675 AIE-11nm ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ  2*Kryo Gold2.0GHz6*Kryo Silver 1.7GHz

ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0 ។ vivo V17 មានថ្មទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅ បានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វា ក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយៈរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិច តែប្រើប្រាស់កម្សាន្តបានរយៈពេលយូរ។ ចំពោះស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 369 ដុល្លារតែប៉ុណ្ណោះ៕

ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 
ស្មាតហ្វូន vivo V17 
កម្មវិធី ដាក់ឲ្យដំណើរការស្មាតហ្វូន vivo V17 នៅលើទីផ្សារ
កម្មវិធី ដាក់ឲ្យដំណើរការស្មាតហ្វូន vivo V17 នៅលើទីផ្សារ
កម្មវិធី ដាក់ឲ្យដំណើរការស្មាតហ្វូន vivo V17 នៅលើទីផ្សារ
កម្មវិធី ដាក់ឲ្យដំណើរការស្មាតហ្វូន vivo V17 នៅលើទីផ្សារ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T