ជិតគ្រប់ខែសម្រាលហើយ បែរChompoo Konbai ទៅម៉ាស្សាពោះ មានអីត្រូវ......

//s5.kh1.co/d3/d36bdf1e9be722820a08340af78c132e643cbf76.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chompoo konbai ម៉ាស្សាលើពោះជិតគ្រប់ខែ

ថៃ៖ ពិធីការិនីថៃដ៏ល្បីមួយរូប និងជាតារាកំប្លែងដ៏ស្រស់ស្អាត នាង Chompoo Konbai ដែលពេលនេះ នាងមានផ្ទៃពោះកូនប្រុសដំបូង បានចូលដល់ខែទី ៨ ទៅហើយ ដែល បានដាក់ឈ្មោះគួរឲ្យស្រឡាញ់ថា Nong Tara ហើយក្នុងរយៈពេលមិនដល់ ២០ ថ្ងៃទៀតទេ Chompoo Konbai នឹងបានឃើញមុខកូនប្រុសរបស់នាងផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាង Chompoo Kornbai បានបង្ហាញឃ្លីបវីដេអូមួយ ដែលនាងបានទៅម៉ាស្សានៅពេលយប់៕ ក្នុងនោះដែរ នាងបានសរសេរថា៖  

មកសម្រាកលំហែដើម្បីម៉ាស្សាយ៉ាងថ្នមៗ ជាមួយ Tara ល្អហើយដែលមានហាងបើកនៅពេលយប់ជ្រៅក្បែរៗផ្ទះ៕

សម្ដីរបស់ Chompoo Konbai

ប៉ុន្តែនៅពេលឃើញបែបនេះហើយ ក៏មានអ្នកគាំទ្រជាច្រើនបានឲ្យយោបល់ថា មិនគួរម៉ាស្សានៅលើពោះទេ ព្រោះវាអាចជម្រុញឲ្យមានការសម្រាលកូនមិនគ្រប់ខែ ឬអាចបណ្តាលឱ្យរំលូតកូន។ គួរបញ្ជាក់ផងដែរថា កាលពីមុន ក៏ធ្លាប់មានករណីមួយនេះកើតឡើងដែរ នៅពេលម្តាយដែលមានផ្ទៃពោះធ្វើការម៉ាស្សា ហើយក៏បានបាត់បង់ជីវិត។

ក្នុងន័យនេះ Chompoo Konbai ក៏បានឆ្លើយតបជាមួយនឹងការពន្យល់វិញថាគ្រាន់តែអង្អែលថ្នមៗ តែមួយភ្លែតទេ ក្រៅពីនេះក៏ទៅម៉ាស្សានៅកន្លែងផ្សេងហើយ ហើយក៏បានប្រើប្រាស់ប្រេងមកប៉ះថ្នមៗតែប៉ុណ្ណោះ ដោយមិនបានដាក់សង្កត់ធ្ងន់ៗអ្វីទាំងអស់៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo Konbai និងស្វាមី
Chompoo Konbai និងស្វាមី
Chompoo Konbai និងស្វាមី
Chompoo Konbai និងស្វាមី
Chompoo Konbai
Chompoo Konbai
Chompoo Konbai
Chompoo Konbai
រូបភាពម៉ាស្សាពោះ
រូបភាពម៉ាស្សាពោះ
រូបភាពម៉ាស្សាពោះ
រូបភាពម៉ាស្សាពោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T