ស្មាតហ្វូន vivo Y15 បង្ហាញខ្លួនមកជាមួយជម្រើសពណ៌ថ្មីទាក់ចិត្តមិត្តៗយុវវ័យតែម្តង!

//s5.kh1.co/41/41ffe3f7d9879293ba3a1cceabcdd77db56d6039.jpg
បច្ចេកវិទ្យា

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបានស្ងាត់មួយរយៈពេលនៃស្មាតហ្វូនត្រកូល Y ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការពន្លេចចេញនូវម៉ូឌែលកូនពៅ vivo Y15។

ភ្នំពេញ៖ បន្ទាប់ពីបានស្ងាត់មួយរយៈពេលនៃស្មាតហ្វូនត្រកូល Y ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការពន្លេចចេញនូវម៉ូឌែលកូនពៅ vivo Y15 ជាមួយនឹងជម្រើសពណ៌ថ្មីដែលជាពណ៌បី Phantom Black ដែលវាមានលក្ខណៈបែបខ្មៅប្រដេញនូវរលកពណ៌ដ៏ស្រទន់បែកឆ្នូតៗ មើលមកពិតជាមានភាពទាក់ទាញចិត្តសម្រាប់មនុស្សគ្រប់វ័យតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo
ស្មាតហ្វូន vivo

ដូច្នេះនៅពេលនេះសម្រាប់ម៉ូឌែល Y15 គឺមានជម្រើសដល់ទៅ 3 ពណ៌គឺ៖ ពណ៌ Burgundy Red  ពណ៌ Aqua Blue នឹងជម្រើសពណ៌ថ្មីចុងក្រោយ Phantom Black ដោយលោកអ្នកអាចធ្វើការជ្រើសរើសបានថា តើជម្រើសពណ៌មួយណាដែលសាកសមសម្រាប់អ្នក? រីឯសម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo Y15 នេះវិញនៅរក្សាជាមួយនឹងកញ្ចប់តម្លៃដ៏ដែរគឺ $179

ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15

ចំពោះលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y15 ត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំ 6.35 អ៊ីញ Halo Fullview™Display ដែរជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1544 HD+ លាតសន្ធឹងប្រមាណ 89% នៃផ្ទៃខាងមុខ។ 

ប្រើបន្ទះឈីប MT6762 . CPU Octa-cor e ដែលអាចដំណើរការបានក្នុងល្បឿន 2.0 GHz និងមានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB . មានទំហំថ្មធំរហូតទៅដល់ 5000 mAh . ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9 មានកាមេរ៉ាមុខទំហំ 16MP, កាមេរ៉ាក្រោយបីគ្រាប់ (13MP + 8MP + 2MP) អាចប្រើស៊ីមកាតបានពីរ មានមុខងារ Face Unlock + Finger Print

ស្មាតហ្វូន vivo Y15
ស្មាតហ្វូន vivo Y15

ដូច្នេះអតិថិជនអាចរកជាវស្មាតហ្វូន vivo Y15 នេះបាននៅតាមបណ្តាហាងនានាៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T