កក្រើកបាត់! សម្ពោធ ធីកខហ្វហ្វី ព្រឹកមិញ សុទ្ធតែតារាល្បីលំដាប់ៗ ចូលរួម

//s5.kh1.co/9c/9c39739e596bd1352c2aaeba5e5d9904787ba35d.jpg
សង្គម

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ហាង ធីកខហ្វហ្វី បានសម្ពោធបើកលក់ជាផ្លូវការ ដែលមានទីតាំងតាមបណ្តោយមហាវិថីកម្ពុជាក្រោម (ផ្លូវ ១២៨ កែងផ្លូវ ២៥៩) ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃ​អង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយមានការរៀបចំពិធីសម្ពោធ ជាផ្លូវការ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេស ព្រមទាំងការផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីសម្ពោធជាផ្លូវការនេះ​ បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និង​បុគ្គលិកនៃ ធីកខហ្វហ្វី ដៃគូសហការ សិល្បៈករសិល្បការនីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

សម្ពោធ ធីកខហ្វហ្វី ព្រឹកមិញ សុទ្ធតែតារាល្បីលំដាប់ៗ ចូលរួម
សម្ពោធ ធីកខហ្វហ្វី ព្រឹកមិញ សុទ្ធតែតារាល្បីលំដាប់ៗ ចូលរួម

ជាពិសេសជាងនេះទៅទៀត គេក៏ឃើញមានវត្តមានកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ឆេគី និងតារាហ្វេសប៊ុកវ័យក្មេង លោក ហេង វិសាល បានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ ធីកខហ្វហ្វី ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ ធីកខហ្វហ្វី ផងដែរ។

ក្នុង​ឱកាស​នោះ ឯកអគ្គរដ្ឋទូតសុឆន្ទៈទាំងបីរូប បាន​រៀបរាប់ដោយក្តីរំភើប​ថា ពួកគាត់​ពិតជាមានសេចក្តីសោមនស្សរីករាយ និង​មាន​កិត្តិយសខ្លាំងណាស់​ដែលត្រូវ​បាន ធីកខហ្វហ្វី ជ្រើសរើសពួកគាត់ជាអ្នកតំណាងផ្សព្វផ្សាយ ព្រោះ​ថាពួកគាត់​ក៏​ជាហ្វេន​គាំ​ទ្ររសជាតិ​កាហ្វេ និងភេសជ្ជៈផ្សេងៗទៀតរបស់ហាង ធីកខហ្វហ្វី ម្យ៉ាងវិញទៀតពួកគាត់បានចូលរួមលើកស្ទួយរសជាតិ និងម៉ាកសញ្ញារបស់កូនខ្មែរ។

សម្ពោធ ធីកខហ្វហ្វី ព្រឹកមិញ សុទ្ធតែតារាល្បីលំដាប់ៗ ចូលរួម
សម្ពោធ ធីកខហ្វហ្វី ព្រឹកមិញ សុទ្ធតែតារាល្បីលំដាប់ៗ ចូលរួម

លោកស្រី អ៊ូ ម៉ាលាភ ស្ថាបនិក នៃ ធីកខហ្វហ្វី​ បាន​មានប្រសាសន៍ឲ្យដឹងថា៖ 

“ថ្ងៃនេះ​ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលថ្ងៃនេះ គឺជាថ្ងៃទិវាជ័យជំនះ ៧ មករា ជាចំនុចចាប់ផ្តើមនៃសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយនេះជាហេតុផលធំមួយដែល ធីកខហ្វហ្វី បានជ្រើសរើសថ្ងៃនេះជាថ្ងៃប្រារព្ធពិធីសម្ពោធជាផ្លូវការអាជីវកម្មរបស់យើង។”

លោកស្រី អ៊ូ ម៉ាលាភ 

លោកស្រីបានបន្ថែមថា៖

“ធីកខហ្វហ្វី ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ចក្ខុវិស័យរបស់យើង គឺកសាងភាពល្បីល្បាញនៃម៉ាកសញ្ញារបស់កូនខ្មែរ ទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ២០២០​ នេះ ធីកខហ្វហ្វី មានគម្រោងពង្រីកប្រមាណ ១២ សាខា បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ធីកខហ្វហ្វី នឹងបង្ហាញវត្តមាននៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះផងដែរ។ លោកស្រីជឿជាក់ថា វត្តមានរបស់ ធីកខហ្វហ្វី គឺជាការចូលរួមចំណែកមួយក្នុងការកសាងសេដ្ឋកិច្ចជាតិតាមរយ:ការផ្តល់ឱកាសការងារដល់សិស្ស-និស្សិត និងប្រជាជនខ្មែរ ព្រមទាំងផ្តល់នូវចំណេះជំនាញដែលពួកគាត់អាច​​យកទៅប្រើប្រាស់ ឬ បើកអាជីវកម្មផ្ទាល់ខ្លួននាថ្ងៃអនាគត។”

លោកស្រី អ៊ូ ម៉ាលាភ 
លោកស្រី អ៊ូ ម៉ាលាភ 
លោកស្រី អ៊ូ ម៉ាលាភ 

សូមបញ្ជាក់ផងដែរថា​ ធីកខហ្វហ្វី គឺ​ជាហាងកាហ្វេកូនខ្មែរ ដែល​ផ្តល់​ជូន​នូវភេសជ្ជៈ ​ជាច្រើន​ជម្រើសមានដូចជា ធីកកាហ្វេ តែក្រហមធីក តែក្រូចឆ្មាត្រូពិក ផាសិនថាមពល និងភេសជ្ជៈជាច្រើនមុខទៀត។ ភេសជ្ជៈគ្រប់កែវ ត្រូវ​បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់លើរសជាតិ គុណភាព ជាពិសេសគិតគូរដល់អនាម័យ និង​    សុខភាពជាចម្បង ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ទំនុក​ចិត្តជូនដល់​អតិថិជន ជាមួយ​តម្លៃ​សមរម្យ​៕

*សម្រាប់ព័ត៌មានបន្ថែមអំពី ធីកខហ្វហ្វី សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 500 550

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T