ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា

//s5.kh1.co/d0/d004b4cf912ed9f00589f99b657c65e7ee1d0aa7.jpg
សង្គម

 ០៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីធ្វើការបើកលក់សាកល្បងក្នុងទីផ្សារប្រទេសកម្ពុជា បានមួយរយៈ ពេលហាងតែដ៏ល្បីរបស់តៃវ៉ាន់ ធីប្រឺរី បានប្រកាសបើកសម្ពោធផ្លូវការហើយកាលពីល្ងាចថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ ថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីតារាដ៏ល្បីប្រចាំប្រទេសសិង្ហបុរី អ្នកស្រី វី វៀន ឡៃ (Vivian lai) ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ធីប្រឺរី ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា

លោក អេឡេន អ៊ុង អ្នកតំណាងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានឲ្យដឹងថា៖ 

“ទស្សនវិស័យរបស់ធីប្រឺរី គឺចង់ធ្វើការពង្រីកការប្រើប្រាស់ផលិតផលតែ តាមរយៈការចែករំលែកចំណេះដឹង និងការបង្កើតបរិយាកាសដ៏រីករាយមួយជូនដល់អតិថិជន”។

លោកបានបន្តថា៖ 

“គោលបំណងចម្បងរបស់យើង គឺចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់នៅទូទាំងពិភពលោកនូវភាពរីករាយ និងអាចទទួល​បាននូវ​តែមួយកែវ ដែលមានគុណភាពខ្ពស់ មិនត្រឹមតែផ្ដល់នូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវ សុខភាពល្អទៀត។ យើងប្តេជ្ញាប្រើប្រាស់តែ និងគ្រឿងផ្សំដែលល្អបំផុត ហើយធានាថាគ្មានសារធាតុជាតិគីមី និងថ្នាំសម្លាប់សត្វល្អិត»។

ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា

ជាមួយគ្នានេះដែរ អ្នកស្រី វី វៀន ឡៃ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ធីប្រឺរី ក៏បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនរបស់អ្នកស្រីនឹងបន្តបើកសាខាបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរ ក៏ដូចជាផ្តល់ឱកាសការងារផងដែរ។ ខណៈបច្ចុប្បន្ន ធីប្រឺរី បានបើកដំណើរការសាខាចំនួន ៣ រួចមកហើយ ដោយហាង ធីប្រឺរី សាខាទី១ នៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ (ជាន់ទី ១) សាខាទី២ នៅផ្ទះលេខ ៣២ ផ្លូវ ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន ក្រុងភ្នំពេញ (ជិតគ្លីនិចរ៉ាក់) និងហាងធីប្រឺរី សាខាទី ៣ នៅផ្ទះលេខ ៣៥ ផ្លូវ ៣១០ សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ។

ក្នុងនាមជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន ធីប្រឺរី លោកស្រី វី វៀន ឡៃ សង្ឃឹមយ៉ាងមុតមាំ ថាហាងតែ ធីប្រឺរី នឹងទទួលបានការគាំទ្រច្រើននៅប្រទេសកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុន ហើយនឹងក្លាយជាម៉ាកសញ្ញាដែលត្រូវបានទទួលស្គាល់ពីប្រជាជនកម្ពុជា និងនឹកឃើញមុនគេ។

សូមជម្រាបថា ធីប្រឺរី គឺជាហាងភេសជ្ជៈជំនាន់ថ្មី ដែលមានបម្រើជូននូវប្រភេទភេសជ្ជៈគ្រប់រសជាតិ ប្រើវត្ថុធាតុដើមប្រទេសតៃវ៉ាន់។ TEABRARY (ធីប្រឺរី ) គឺជាការរួមបញ្ចូលគ្នារវាងពាក្យ “តែ (TEA)” និង “បណ្ណាល័យ (LIBRARY)” ក្នុងអត្ថន័យបង្ហាញពីការយល់ដឹងអំពីប្រភេទតែ ជំនាញក្នុងការជ្រើសរើសប្រភេទស្លឹកតែ បច្ចេកទេសនៃការឆុង បូករួមបញ្ចូលសិល្បៈនៃការច្នៃ បានបង្កើតឡើងនូវភេសជ្ជៈតែ ធីប្រឺរី ឈ្ងុយឆ្ងាញ់ដ៏ល្អដាច់គេ។ ដោយភេសជ្ជៈទាំងនោះមានរសជាតែដូចជា តែទឹកដោះគោគុជរសជាតិដើម, តែផ្លែឈើ, តែទឹកដោះគោគ្រីមឈីស, តែបៃតងជាមួយចាហួយរសជាតិគៀមបួយ, Brown sugar ជាមួយទឹកដោះគោស្រស់ និង គុជទន់ៗ, តែ Brew tea ដែលមានដបស្អាតទាក់ទាញគួរឲ្យចង់ញ៉ាំ។

 ក្រៅពីរសជាតិខាងលើហាងតែ ធីប្រឺរី ក៏បានដាក់ចេញនូវតែរូបមន្តថ្មី រសជាតិប៊ឺរី ដើម្បីអបអរសាទរដល់កម្មវិធីសម្ពោធជាផ្លូវការ ដោយរសជាតិប៊ឺរី ជារសជាតិជាប់លេខមួយដែលមានរសជាតិឆ្ងាញ់ជាងគេក្នុងចំណោម​ភេសជ្ជៈ​ប្រភេទ​ក្រឡុករបស់ធីប្រឺរី ដែលត្រូវបាន​លាយ​បញ្ចូល​គ្នារ​វាង​ទឹកដោះគោ ដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងស្ត្រប៊ឺរីធម្មជាតិ ១០០% និងចាហួយគ្រីមឈីស ក្រោមការផលិតដោយដៃយ៉ាងពិសេស មានរសជាតិឆ្ងាញ់គួរឲ្យចង់ញ៉ាំ៕

ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភេសជ្ជៈជំនាន់ថ្មី ធីប្រឺរី ដ៏ល្បីរបស់តៃវ៉ាន់ បើកសម្ពោធជាផ្លូវការនៅកម្ពុជា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T