Real Madrid រៀបគម្រោងចាយលុយ ៦៨លាន ទិញខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់

//s5.kh1.co/65/65c21563b1da6342fce01bd0be5b830a195b538d.jpg
កីទ្បា

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid ត្រៀមលុយទិញ Timo Werner

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Real Madrid កំពុងតែរៀបចំក្នុងការចំណាយលុយ ៦៨លានផោនដើម្បីទិញយកខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ពីក្លិប RB Leipzig កីឡាករ Timo Werner។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Timo Werner
កីឡាករ Timo Werner

ចូលលេងបាន២៩ប្រកួតទាំងឲ្យក្លិប និងក្រុមជម្រើសជាតិនៅរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Timo Werner រកបានដល់ទៅ២៤គ្រាប់ និងកំពុងតែជាគោលដៅរបស់ក្លិបយក្សអង់គ្លេសចំនួន២គឺ Chelsea និង Liverpool។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត El Desmarque អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane កំពុងតែស្វែងរកខ្សែប្រយុទ្ធមកកាន់កីឡដ្ឋាន Bernabeu បន្ថែមដើម្បីបង្កើតគុណភាពនៃការប្រយុទ្ធរបស់ក្រុម ខណៈ Werner ក៏ជាបេក្ខភាពមួយសំខាន់របស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងផងដែរ។

កីឡាករ Timo Werner
កីឡាករ Timo Werner

អតីតខ្សែប្រយុទ្ធរបស់ក្លិប Stuttgart រូបនេះទើបតែបន្តកុងត្រាថ្មីជាមួយក្លិបរបស់គេ RB Leipzig ប៉ុន្តែប្រភពខាងលើបានឲ្យដឹងថាបើតាមគម្រោងនៃតម្លៃដែល Real Madrid គ្រោងដាក់សុំទិញ Werner គឺវាពិតណាស់ទៅហើយដែលអាចនាំយកខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះទៅលេងនៅទឹកដីអេស្ប៉ាញ។

គួរឲ្យដឹងដែរថា លោក Zidane មិនគាប់ប្រសើរក្នុងការទិញខ្សែប្រយុទ្ធនោះទេកាលពីទីផ្សាររដូវក្ដៅកន្លងទៅ ដោយបានចំណាយលុយដល់ទៅ៦០លានអឺរ៉ូដើម្បីទិញកីឡាករ Luka Jovic ពី Eintracht Frankfurt ប៉ុន្តែខ្សែប្រយុទ្ធរូបនោះហាក់មិនទាន់អាចបង្ហាញទម្រង់លេងឲ្យសមនឹងតម្លៃខ្លួននៅឡើយ៕

កីឡាករ Luka Jovic 
កីឡាករ Luka Jovic 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T