ទីប្រឹក្សា CREA៖ សំណង់ចាប់ពី៣ជាន់ឡើងគួរសាងសង់ដោយក្រុមហ៊ុនមានច្ចេកទេសចុះបញ្ជីនិងមានអាជ្ញាបណ្ណពីក្រសួងដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់

//s5.kh1.co/84/840b744d917fd839cbd5d951ac7423f329c01ae3.png
Khmerhome

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=688,q=100/84/840b744d917fd839cbd5d951ac7423f329c01ae3.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក អ៊ិន មាន ទីប្រឹក្សាសមាគមនអ្នកអចលនទ្រព្យកម្ពុជា (CREA) បានអំពាវនាវទៅស្ថាប័នមានសមត្ថកិច្ចសូមពិនិត្យទៅលើក្រុមហ៊ុនសាងសង់សំណង់ទាំងឡាយណា ដែលសាង់សង់អាគារ ឬសំណង់ខ្ពស់ៗចាប់ពី ៣ជាន់ឡើងទៅ ត្រូវមានការចុះបញ្ជីត្រឹមត្រូវ និងមានអាជ្ញាបណ្ណ ដែលទទួលស្គាល់ពីក្រសួង ដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងម្ចាស់សំណង់ជាដើម។

ការប្រើប្រាស់ក្រុមហ៊ុនសំណង់ណាមួយដែលមានជំនាញ និងអាជ្ញាបណ្ណច្បាស់លាស់គឺធានានូវគុណភាណ និងសុវត្ថិភាពនៃសំណង់ ពីព្រោះមានអ្នកបច្ចេកទេសបានដឹងទៅលើគ្រឿងសម្ភាររបស់សំណង់ដែលត្រូវប្រើប្រាស់ ក្នុងការបង្កាហានិភ័យរបស់សំណង់នៃអាគារសាងសង់នោះ។ ជាការលើកឡើងរបស់ លោក អ៊ិន មាន ទីប្រឹក្សា CREA ហើយក៏ជាអតីតប្រធាន CREA និងជាស្ថាបនិក នៃគេហទំព័រអចនលទ្រព្យ Khmerhome.com។

https://s5.kh1.co/__image/w=650,h=435,q=100/7b/7b6f209542c86229884ba5d1b1f778f0f6d78ab9.jpg

ការលើកឡើងខាងលើរបស់ អតីតប្រធាន CREA ដោយសារកន្លងមកមានអាគារខ្ពស់ៗលើសពី៣ជាន់បានរលំបាក់ បណ្ដាលឱ្យកម្មករមួយចំនួនបាត់បង់ជីវិត និងអ្នកមួយចំនួនបានរងរបួសធ្ងន់ស្រាលផងដែរ។ លោក ថា ភាពកំខ្សោយមួយចំនួនរបស់ក្រុមហ៊ុនសាងសង់បានបង្កឱ្យមានផលវិបាកចំពោះម្ចាស់សំណង់ ម្យ៉ាងផលវិបាលទាំងនោះធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ មិនត្រឹមតែប៉ុណ្ណោះជីវិតមនុស្សមិនអាចនឹងរក្សាបានឡើយសម្រាប់កម្មសំណង ក្នុងពេលកំពុងតែធ្វើនោះ។

https://s5.kh1.co/__image/w=650,h=433,q=100/63/63e730465fb2f12598ff6b537d70af17377fa99d.jpg

ស្ថាបនិក នៃគេហទំព័រអចនលទ្រព្យ Khmerhome.com ក៏បានបន្តថា ការប្រើប្រាស់ក្រុមហ៊ុនសាងសង់សំណង ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច និងអាជ្ញាបណ្ណមានបច្ចេកទេស ព្រមទាំងមានការទទួលខុសត្រូវច្បាស់លាស់ គឺបានផ្ដល់នូវគុណភាព សុវត្ថិភាពនៃសំណង់ មិនឱ្យមានហានិភ័យនៃការបាក់ស្រុតទេ ថែមទាំងទទួលបានភាពគង់ វង្សផងដែរ។ «ការប្រើប្រាស់ក្រុមហ៊ុនជំនាញ គឺជួយអភិវឌ្ឍន៍ដល់ប្រទេសជាតិ។ ពីព្រោះថា នៅពេលម្ចាស់សំណង់ប្រើប្រាស់ប្រាស់ក្រុមហ៊ុនជំនាញច្រើន នឹងមានការបណ្ដុះបណ្ដាលបន្ថែមទៀងនៃអ្នកជំនាញបច្ចេកសំណង់បន្ថែមទៀត។ ម្យ៉ាងទៀតដោយសារតែជាក្រុមហ៊ុនស្របច្បាប់លក្ខន្តិកៈការគ្រប់គ្រងកម្មករបានល្អជាងមុន ដែលធ្វើឱ្យកម្មករមានជំនាញជាងមុន ហើយទទួលបានប្រាក់កម្រៃខ្ពស់ ជាមួយគ្នាក៏កាត់បន្ថយការកេងប្រវ័ញ្ចកម្លាំងកម្មករផងដែរ»។ ជាការបញ្ជាក់របស់ ទីប្រឹក្សា CREA លោក អ៊ិន មាន។

https://s5.kh1.co/__image/w=650,h=650,q=100/0e/0ef557ebdd621fc5f44a1ecec636d165bcb2876d.jpg

លោក អ៊ិន មាន បានលើកទឹកចិត្តដល់ អ្នកម៉ៅការសំណងទាំងអស់ សូមឱ្យមានការសការគ្នាបង្កើតជាក្រុមហ៊ុនស្របច្បាប់មួយដែលមានអាជ្ញាបណ្ណចេញពីក្រសួងមានសមត្ថកិច្ច ដើម្បីផ្ដល់សេវាកម្មឱ្យល្អទៅដល់ម្ចាស់សំណង់ ឬអាគារចាប់ពី ៣ជាន់ឡើង។ ជាមួយគ្នា ម្ចាស់សំណង់ ឬអាគារគួររកក្រុមហ៊ុនស្រមច្បាប់និងមានបច្ចេកទេសត្រឹមត្រូវសាងសង់ ដើម្បីធានាគុណភាព សុវត្ថិភាព ទោះមានតម្លៃថ្លៃបន្តិចក៏ដោយចុះ ម្យ៉ាងទៀតដើម្បីធានាអាយុជិវិតមនស្សគ្រប់គ្រប់រូបដែលស្ថិរក្នុងអាគារនោះ ក្នុងអំឡុងពេលធ្វើ និងរួចរាល់។

https://s5.kh1.co/__image/w=650,h=650,q=100/7d/7d763bfd3c9c0187850fcfe49858f3e6470d2a9b.png

លោក ក៏បានសូមណូមពរដល់រាជរដ្ឋាភិបាល ជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនសំណង់ នីមួយៗអនុលោម ឬអនុវត្តច្បាប់តាមបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់ ចៀសវាងសាងសង់មិនត្រឹមត្រូវតាមកោលការណ៍នៃសំណង់ ហើយបង្កជាហានិភ័យដល់ម្ចាស់សំណងណាមួយ។  ការដ្ឋានសំណង់ ឬអាគារមួយចំំនួន អ្នកម៉ៅការមិនបានវិភាគឱ្យបានគ្រប់ជ្រុងជ្រោយទេ ពីព្រោះអ្នកម៉ៅការខ្លះ​មិនទាន់មានបច្ចេកទេសគ្រប់គ្រាន់នៅឡើយ ឱ្យតែបានលុយព្រមទទួលយកសាងសង់ ដោយមិនគិតពីផលវិបាក ឬហានិភ័យដែលអាចនឹងកើតឡើងណាស់។ ជាការសង្កត់ធ្ងន់របស់ លោក អ៊ិន មាន ស្ថាបនិក នៃគេហទំព័រអចនលទ្រព្យ Khmerhome.com។

https://s5.kh1.co/__image/w=640,h=640,q=100/02/0246d9fe9ae2f2e576bdb4a48983be094db1a666.jpg

តាមអ្វីដែល លោក អ៊ិន មាន លើកឡើងខាងលើ ចង់បញ្ជាក់ឱ្យដឹងថាការរលំបាក់អាគារកន្លងនៅខេត្តព្រះសីហនុបណ្ដាលឱ្យកម្មករស្លាប់ និងរបួសផងដែរដោយសារតែបច្ចេកទេសនៅមានការខ្វះខាត។ ដូចគ្នានេះដែរ នៅខេត្តកែប ក៏បានរលំបាកអាគារកម្ពស់ ៧ជាន់  កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០  ដែលកំពុងតែសាងសង់បានប្រមាណ ៩០ភាគហើយ បណ្ដាលមានមនុស្សចំនួន ៥៩នាក់បានរងគ្រោះ ក្នុងចំនួននេះមានអ្នកស្លាប់ចំនួន ៣៦នាក់ (ស្រី១៤នាក់) និងអ្នករងរបួស ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។

https://s5.kh1.co/__image/w=650,h=433,q=100/29/29b57c3da7695191514532b9ab00833ecc73f605.jpg

នៅពេលខាងមុខបន្ទាប់ពីច្បាប់ស្ដីពីសំណង់ត្រូវបានអនុវត្តពេញលេញ ឧបទ្ទវហេតុរំលំបាកអាគារបែបនេះ នឹងត្រូវកាត់បន្ថយ ឬឈានទៅលុបបំបាត់។ ជាការថ្លែងរបស់ សម្ដេច​ ហ៊ុន សែន នៅពេលធ្វើសន្និសីទសារព័ត៌មាន នៅទីតាំងកើតហេតុបាក់រលំអគារ នៅខេត្តកែប ក្រោយប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ សម្ដេច បន្តថា ច្បាប់ស្ដីពីសំណង់ទើបតែអនុម័តបានប្រមាណ ២ខែប៉ុណ្ណោះ។

https://s5.kh1.co/__image/w=650,h=433,q=100/c6/c6fabef4d959e1fe00a54f46bfd3a7442b6813a0.jpg

សម្ដេច បន្ថែមថា ការសាងសង់សំណង់មួយត្រួវជួលក្រុមហ៊ុនផ្សេងមួយទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់ ធ្វើឱ្យស្របទៅតាមបច្ចេក ឬទៅតាមប្លង់ដែលបានដាក់ទៅមានភាពត្រឹមត្រូវឬអត់។ ម្យ៉ាងទៀតម្ចាស់សំណង់មួយចំនួនចាញ់ល្បិចរបស់មេការម៉ៅសំណង់ធ្វើអាគារ ពីព្រោះមេការបានផ្លាស់ប្តូរដែកប្រភេទផ្សេង ហើយបំបាត់ទំហំរបស់វាថែមទៀត ដើម្បីភាពចំណេញរបស់មេការម៉ៅសំណង់នោះ។ ត្រង់ចំណុចនេះ ប្រមុខរាជរដ្ឋាភិបាលមានការសោកស្ដាយចំពោះទង្វើររបស់មេការ ដែលចង់បានតែចំណេញមិនខ្វល់ពីអាយុជីវិតអ្នកដទៃ។

https://s5.kh1.co/__image/w=650,h=433,q=100/60/6059068c42faf70c1712c3241ccdf500770bd493.jpg

គូសបញ្ជាក់ថា ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេច ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសម្រាប់អ្នករងរបួស គឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀល ទៀតសម្រាប់ពិធីបុណ្យសព៕

https://s5.kh1.co/__image/w=650,h=433,q=100/9c/9c3895dcbe149c82e5e752b8aaa046d4328f3bb5.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T