ខេម ច្រៀងរំលែកទុក្ខ ដល់ ជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគារនៅកែប ស្ដាប់ទៅកម្សត់ណាស់ (មានវីដេអូ)

//s5.kh1.co/9f/9fe790e50771434a25c3cb4f81d51b03f1d603d6.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កែប៖ ពិតណាស់ថា ឧប្បត្តិហេតុបាក់រលំ អគារកម្ពស់៧ជាន់នៅកែប ដែលបណ្ដាលឲ្យមានជនរងគ្រោះបានរបួស និងស្លាប់ជាច្រើននាក់ បានធ្វើឲ្យប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ពិតជាមានអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយជាក្រៃលែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីជាការចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះ និងអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ថត់មួយនោះ លោក ខេម ដែលជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព បានច្រៀងចម្រៀងមួយបទ មានចំណងជើងថា « អគារមច្ចុរាជ»

ជាមួយគ្នានេះដែរ បទចម្រៀងមួយបទនេះ លោក ខេម បានបកស្រាយបានយ៉ាងពីរោះ អមដោយទំនុកភ្លេងអន្លង់អន្លោច និងអត្ថន័យកម្សត់រៀបរាប់ពី ទុក្ខលំបាក និងការខិតខំប្រឹងប្រែងរបស់ កម្មករទាំងអស់ ដែលពិតជាសោកស្ដាយខ្លាំងណាស់ នៅពេលដែលពួកគេ ដែលជាជនស្លូតត្រង់ ត្រូវមកជួបរឿងអកុសលបែបនេះ។

យ៉ាងណាមិញ បើមើលតាមរយៈវីដេអូមួយនោះដែរ ជឿជាក់ថា ប្រិយមិត្តដែលបានស្ដាប់ប្រាកដជារំជួលចិត្ត និងទប់ទឹកភ្នែកមិនជាប់នោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

អគារដែលបានដួលរលំ
អគារដែលបានដួលរលំ
សកម្មភាពខិតខំជួយសង្គ្រោះ
សកម្មភាពខិតខំជួយសង្គ្រោះ
ទឹកភ្នែកអ្នកក្នុងហេតុការណ៍
ទឹកភ្នែកអ្នកក្នុងហេតុការណ៍
ទឹកភ្នែកអ្នកក្នុងហេតុការណ៍
ទឹកភ្នែកអ្នកក្នុងហេតុការណ៍
សារចូលរួមរំលែកទុក្ខ
សារចូលរួមរំលែកទុក្ខ
បទចម្រៀងដែល ខេម ច្រៀងរំលែកទុក្ខ
បទចម្រៀងដែល ខេម ច្រៀងរំលែកទុក្ខ
ខេម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T