MV Justin Bieber ចេញភ្លាម អ្នកមើលលានដងភ្លែត ( មានវីដេអូ... )

//s5.kh1.co/70/7046f66173af11c33ee755cf065845220ae8812a.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ លោក Justin Bieber គ្រប់គ្នាច្បាស់ជាបានស្គាល់លោក ដែលលោកបានចូលធ្វើជាតារាម្រៀងដំបូងតាំងតែ​លោកនៅវ័យក្មេងមកម្ល៉េះ អ្វីដែលពិសេស លោកជាតារាវ័យក្មេងម្នាក់មានការគាំទ្រច្រើនពី បណ្ដាហ្វេនទូទាំងប្រទេស ។ ដោយលោកជាតារាចម្រៀងម្នាក់មានភាពល្បីល្បាញផងនោះ លោក ក៏មានហ្វេនៗនារីៗជាច្រើនលង់នឹងភាពសង្ហារបស់លោកទៀតផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ Justin Bieber មិនមែនជាកម្លោះដូចជាពីមុនឡើយ​ ដោយលោកបានរៀបការជាមួយតារាម៉ូដែលម្នាក់ នាងមានឈ្មោះថា​ Hailey ដែលពួកគេទើបតែរៀបការកាលពីឆ្នាំ ២០១៩ ។ មិនថាលោកមានគ្រួសារយ៉ាងណា ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការងារសិល្បៈរបស់លោកឡើយ ។ មិនតែប៉ុណ្ណោះ លោកនៅតែមានហ្វេនៗ ជាច្រើនដែលរងចាំការបញ្ចេញនូវបទចម្រៀងថ្មីៗរបស់លោក ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ Justin Bieber បានបញ្ចេញ MV បទថ្មីរបស់ខ្លួដែលមាន ឈ្មោះថា «Yummy» បើមើលទៅក្នុង បទចម្រៀងមួយបទនោះមាន អារម្មណ៍ថាថ្មី ប្លែក ដែលបទថ្មីមួយនេះ​ ខុសពីបទចម្រៀងពីមុនៗរបស់លោក ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វីដេអូរបស់លោក បង្ហោះកាលពីម្សិលមិញនេះ មានអ្នកចូលមើលរហូតដល់ ៥,៦០៨,៨៨៤ នាក់ ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T