កែវ វាសនា ទិញឡានថ្មី តម្លៃជាង១០ម៉ឺនដុល្លារ ជិះលេង ក្រោយធ្វើផ្ទះអស់៨០ម៉ឺនដុល្លារ

//s5.kh1.co/f8/f847ee1181278797b2a620b8a410fb6f3eddc029.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព កែវ វាសនា ហាក់ដូចជាកាន់តែកាក់កបខ្លាំងនៅក្នុងមុខជំនួញរកស៊ី ជីវិតកាន់តែប្រែជាឡូយឆាយ ខណៈពេលដែលគ្រួសារកាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងឆ្នាំ២០២០ទើបតែចូលមកដល់ប៉ុន្មានថ្ងៃនេះទេ តែពេលនេះតារាប្រុសរូបនេះបានជូនកាដូថ្មីដល់ខ្លួនឯងភ្លែត ជាមួយនឹងរថយន្តថ្មីស៊េរីទំនើបពណ៌ស យ៉ាងថ្មីសន្លាង lexus 570 ភ្លែតដើម្បីជិះលេងនៅក្នុងឆ្នាំថ្មី ពេលវេលាជ័យហេងដល់លោក និងគ្រួសារ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ គេក៏បានដឹងថាតារាប្រុសរូបនេះ ហ៊ានចំណាយលុយជាង១០ម៉ឺនដុល្លារ ដើម្បីប្តូររថយន្តដ៏ថ្មីមួយនេះ នៅដើមឆ្នាំថ្មីនេះ តាមរយៈញើសឈាមរបស់ខ្លួនដែលខំរកទាំងយប់ទាំងថ្ងៃ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាសរសើរដល់លោកយ៉ាងខ្លាំង ដែលជីវិតកាន់តែស្រស់បំព្រងបែបនេះ ពិតជាគួរឲ្យសរសើរតែម្តង។

គួរបញ្ជាក់ផងដែរថា កែវ វាសនា និងប្រពន្ធ ទើបតែទិញផ្ទះក្នុងតម្លៃ ៨០ម៉ឺនដុល្លាររួច ហើយពេលនេះ ទិញឡានតម្លៃជាង១០ម៉ឺនមួយគ្រឿងទៀត ទុកជិះដើរលេងកម្សាន្ត តាមទីជិត ទីឆ្ងាយជាមួយនឹងក្រុមគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
ឡានថ្មី កែវ វាសនា 
ឡានថ្មី កែវ វាសនា 
ឡានថ្មី កែវ វាសនា 
ឡានថ្មី កែវ វាសនា 
កែវ វាសនា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T