កាន់តែជិតស្និទ្ធគ្នាហើយ ដល់ថ្នាក់ម្ដាយBella ហៅ Weir ថា...

//s5.kh1.co/16/16f366f9de3198c3d240553cecc61b0f9361515e.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ជាមួយនឹងពេលវេលាដ៏ផ្អែមល្ហែមមិនឈប់ឈរ របស់តារាសម្ដែងប្រុស លោក Weir Sukollawat និងសង្សាររបស់លោក Bella Ranee រួចម​ក បានឲ្យឃើញថា ក្នុងឱកាសឆ្នាំថ្មីនេះពួកគេទាំងពីរបានទៅដើរកម្សាន្ត ជាមួយនឹងក្រុមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនោះគឺ ប្រហែលជាពេលដែល Bella បានថតឃ្លីបដែល Weir និងម្តាយរបស់នាង កំពុងនិយាយគ្នានៅលើឡាន ស្រាប់តែ ម្តាយរបស់ Bella បានហៅ Weir ថា "កូនប្រុស" ។

ដោយបានទស្សនានេះ ធ្វើឲ្យអ្នកគាំទ្របាននាំយកឱកាសនេះ ដើម្បីនិយាយលេងនៅលើបណ្តាញសង្គម Twitter ដែលថាឥឡូវនេះ Weir កំពុងផ្ញើខ្លួនផ្ញើប្រាណចូលជាសមាជិកថ្មីនៅក្នុងគ្រួសាររបស់ Bella ។ លើសពីនេះទៀត ពួកគេបានបន្ថែមថា Weir ដើរតួនាទីជាអ្នកបើកបរផ្ទាល់ខ្លួនសម្រាប់ Bella និងម្តាយនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Bella និងគ្រួសារ
Bella និងគ្រួសារ
Weir និង Bella
Weir និង Bella
ម្ដាយរបស់ Bella
ម្ដាយរបស់ Bella
Weir
Weir
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T