យល់យ៉ាងណាដែរ? ពេលម្ចាស់ពានរង្វាន់ ទាំង៣រូបនេះ ប៉ះគ្នាលើឆាកតែមួយ? (មានវីដេអូ)

//s5.kh1.co/9d/9d29018e42e819c82a40773c5351d5e8c13b6e69.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល​ បន្ទាប់ពីទស្សនិកជន បានឃើញវត្តមានរបស់ ពន្លកតារាវ័យក្មេង៣ដួង ប៉ះគ្នាលើឆាកតែមួយ បង្កភាពរីករាយ និងស្នាមញញឹម ដល់ហ្វេនៗមានវត្តមាននៅទីនោះ និងតាមកញ្ចក់ទូរទស្សន៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសវ័យក្មេងទាំង៣រូប នោះរួមមាន ម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភព​លោក ដូចជា ពេជ្រ ថៃ ម្ចាស់ជ័យលាភី The Voice kid រដូវការទី១ និង ចាន់ សុបញ្ញា ម្ចាស់ពានរង្វាន់កម្មវិធី X Factor កម្ពុជា ព្រមទាំង ទេព ពិសិដ្ឋ ម្ចាស់ពានរង្វាន់ The Voice Kids រដូវការទី២ ដោយអ្នកទាំង៣ បានបកស្រាយបទចម្រៀងញាក់រួមគ្នា បង្ហើរសំនៀងពីរោះរណ្ដំមិនចាញ់គ្នាទេ។

អ្វីដែលកាន់តែពិសេស តារាទាំង៣រូបនេះ បានបញ្ចេញក្បាច់រាំ រស់រវើកយ៉ាងកន្ដ្រាក់អារម្មណ៍ មើលទៅជក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់ ថែមទាំងចេះនិយាយលេងសើច ជាមួយហ្វេនៗទៀតផង។

ដោយឡែក គ្រាន់តែឃើញវីដេអូនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រ ទប់សំណើចមិនចង់បាន និងសរសើរថា តារាពន្លកថ្មីទាំង៣រូបនេះ ពិតជាមានភាពសាកសមនឹង ពានរង្វាន់ខ្លាំងណាស់ ដោយមានទាំងសម្លេងពិរោះ និងសមត្ថភាពសិល្បៈពិសេសៗរៀងខ្លួន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ ថៃ
ពេជ្រ ថៃ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ចាន់ សុបញ្ញា
ចាន់ សុបញ្ញា
តារាវ័យក្មេងទាំង៣ លើឆាកតែមួយ
តារាវ័យក្មេងទាំង៣ លើឆាកតែមួយ
តារាវ័យក្មេងទាំង៣ លើឆាកតែមួយ
តារាវ័យក្មេងទាំង៣ លើឆាកតែមួយ
វីដេអូដែល តារាវ័យក្មេងទាំង៣ លើឆាកតែមួយ
ពេជ្រ ថៃទេព ពិសិដ្ឋ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T