ថៃ៖ អ្នកណាថាមិនធ្លាប់ស្គាល់ តារាសម្ដែងថៃវ័យក្មេង លោក Alex Rendell ដោយលោកមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានផ្ដល់ទាំងកម្លាំងកាយចិត្តដើម្បីជួយដល់សង្គម ដែលមានដូចជា ធម្មជាតិ បរិស្ថាន ហើយលោកក៏បានជួយដល់កុមារក្នុងការផ្ដល់ចំណេះដឹងដល់ពួកគេ ដើម្បីអភិវឌ្ឍដល់ក្មេងៗជំនាន់ថ្មីទៀតផង។ គួរបញ្ជាក់ផងដែរថា Alex Rendell បានឈ្នះពានរង្វាន់ National Youth Award ប្រចាំឆ្នាំ ២០១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតថ្មីៗនេះដែរ Alex Rendell បានប្រាប់ពីគោលបំណងរបស់លោកផ្ទាល់នៅក្នុងបណ្ដាញសង្គម Instagram របស់លោកថានៅឆ្នាំ ២០២០ នេះ លោកចង់សម្រេចគោលបំណងមួយចំនួន។ នៅក្នុងការផុសនេះដែរ Alex Rendell បានបង្ហាញឲ្យដឹងថា លោកមានគម្រោងធ្វើដំណើរដើម្បីផ្ដល់ចំណេះដឹងពីបរិស្ថានទៅដល់ប្រជាជននៅតាមតំបន់។ លោកបាននិយាយថា៖
នៅឆ្នាំ ២០២០ នេះ គោលបំណងរបស់ខ្ញុំគឺ #ថែរក្សាព្រៃថែរក្សាសមុទ្រ ពួកយើងនឹងធ្វើដំណើរជុំវិញប្រទេស ទាំងខាងជើង ខាងត្បូង កណ្ដាល ខាងកើត ខាងលិច។ ពួកយើងនឹងទៅផ្ដល់ចំណេះដឹងទាំងអស់ដែលទាក់ទងនឹងបរិស្ថាន។ សម្រាប់ប្រជាជននៅតាមតំបន់នីមួយៗ ទាំងកុមារ និងមនុស្សពេញវ័យ ពួកយើងនឹងខិតខំប្រឹងប្រែងផ្ដល់នូវចំណេះដឹងតាមដែលអាចធ្វើទៅបាន ដូចច្នេះពួកគេនឹងឆាប់បានស្វែងយល់ ចេះស្រលាញ់ និងការពារធនធានក៏ដូចជាផ្ទះរបស់ពួកគេផ្ទាល់។
Alex Rendell បានបន្ថែមទៀតថា៖
ហើយផ្នែកមួយទៀត ដែលពួកយើងចង់ធ្វើនោះគឺ បង្កើននូវប្រាក់មូលនិធិ ដើម្បីសាងសង់ទីកន្លែងទុកសម្រាប់រៀនស្វែងយល់ពីបរិស្ថាន ដែលមានទីតាំងពេញលេញត្រៀមរួចរាល់សម្រាប់សិស្សសាលា សាកលវិទ្យាល័យ ឬអ្នកសិក្សាស្រាវជ្រាវក៏អាចប្រើបាន ហើយក៏ផ្តល់ឱកាសដល់អ្នកគ្រប់គ្នាដែលមានបំណងចង់រៀន គិត ហើយពិតជាចង់ធ្វើវាពិតមែន។
សូមទស្សនារូបភាពខាងក្រោម៖





