ហេតុអ្វីត្រូវរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ?

//s5.kh1.co/31/319d59527f0ad81dd574c817fd91f0cd8aca54c9.jpg
យល់ដឹង

 ០៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់មនុស្សម្នាក់ៗ ដោយសារពេលវេលានៃជីវិតរបស់អ្នកពិតជាមានដែនកំណត់ ដូច្នេះចូរកុំខ្ជះខ្ជាយពេលវេលា ដោយរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ ព្រោះអ្នកមិនអាចផ្គាប់ចិត្ត និងតម្រូវចិត្តអ្នកដទៃបានគ្រប់រឿងទាំងអស់នោះទេ ដោយសារចិត្តគំនិត និងការគិតរបស់មនុស្សវាមិនដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

តែអ្វីដែលសំខាន់នោះ គឺអ្នកត្រូវធ្វើអ្វីដែលវាជាភាពស្មោះត្រង់  ត្រឹមត្រូវ និងស្របច្បាប់​​ ចូរអ្នកធ្វើវាចុះ ព្រោះវានឹងធ្វើឲ្យអ្នកពេញចិត្ត មានសេចក្តីសុខ និងក្លាយជាមនុស្សម្នាក់ឯករាជ្យ រឹងមាំ ដែលវាជារឿងដែលល្អបំផុតសម្រាប់អ្នក។ ហើយរឿងមួយដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺការខិតខំប្រឹងជំនះក្នុងការធ្វើកិច្ចការអ្វីមួយ​ដោយការតស៊ូ និងកត់ត្រាគោលដៅដែលអ្នកចង់បាន ទើបធ្វើឲ្យអ្នកទទួលបានជោគជ័យ។

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T