ក្មេងតែមានសមត្ថភាព!​ ក្មេងស្រីរៀនថ្នាក់ទី៦សោះ ​ក្លាយជាវិចិត្រករសាក់វ័យក្មេងបំផុតនៅសិង្ហបុរី (មានវីដេអូ)

//s5.kh1.co/a6/a679d232b11cb84bec8ecec042fea8a864394d28.jpg
សង្គម

 ៣១-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

សិង្ហបុរី៖ គេហទំព័រសារព័ត៌មាន Sin Chew Daily បានរាយការណ៍ថា សិស្សបឋមសិក្សាថ្នាក់ទី៦ម្នាក់ បានក្លាយជាអ្នកសាក់រូបក្មេងជាងគេនៅប្រទេសសិង្ហបុរី និងសាក់ឱ្យអតិថិជនបានជាង ១២ នាក់មកហើយកាលពីឆ្នាំ២០១៩កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Lilith Siow បានប្រាប់គេហទំព័រសារព័ត៌មាន Sin Chew Daily ថានាងបានរៀនសិល្បៈនេះពីឪពុករបស់នាងឈ្មោះ Joseph ដែលបើកអាជីវកម្មសាក់រូបនៅហាជីឡេន អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

ក្មេងស្រី​វ័យ ១២ឆ្នាំរូបនេះបានចំណាយពេលចុងសប្តាហ៍និងថ្ងៃវិស្សមកាល​ ដើម្បីរៀនពីឪពុករបស់នាងហើយ​អាចរៀនចេះជំនាញនេះត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះ។

នាងបាននិយាយថា អតិថិជនដំបូងរបស់នាងគឺជាមិត្តម្នាក់របស់ឪពុកនាង ដែលចង់សាក់រូប​តុក្កតា។  Lilith បានសារភាពថា លើកដំបូងនាងពិតជាភ័យណាស់ ​ហើយបានចំណាយពេលដល់ទៅ៩០នាទី ដើម្បីបញ្ចប់ស្នាមសាក់​មួយ។

ក្មេងស្រីវ័យ១២ឆ្នាំរូបនេះរៀនសាក់ពីឪពុករបស់នាង
ក្មេងស្រីវ័យ១២ឆ្នាំរូបនេះរៀនសាក់ពីឪពុករបស់នាង

នាងបាននិយាយថា"ដំបូងឡើយខ្ញុំពិតជាខ្លាច” ​យើងអាចលុបគំនូរនៅពេល​ដែលយើងគូរមិនស្អាត តែបើយើងសាក់រួចហើយគឺ​នឹងជាប់អស់មួយជីវិត។

ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តបានធ្វើឱ្យ​ក្មេងស្រីរូបនេះទទួលបានលទ្ធផលល្អប្រសើរជាងមុន ហើយនាងបានសាក់ដល់អតិថិជនជាងដប់នាក់រួចមកហើយចាប់តាំងពីពេលនោះមកទល់ឥឡូវ។

នាងបាន​បន្តទៀតថា ការចាក់សាក់គឺប្រៀបបានដូចជា “សិល្បៈនៃការគូរគំនូរ​” ​ប៉ុន្តែមានមនុស្សជាច្រើនយល់ច្រឡំថា​មនុស្សដែលមានសាក់គឺជាមនុស្ស​មិនល្អទៅវិញ​។

ឪពុករបស់នាងបាននិយាយថា គាត់នឹងបន្តបណ្តុះបណ្តាលនិងបង្រៀន​ Lilith ដើម្បី​បង្កើតម៉ូដសាក់ថ្មី ហើយក៏គ្រោងនឹងទិញម៉ាស៊ីនសាក់ដែលស្រាលជាងមុនសំរាប់នាងផងដែរ៕

សាក់រួបផ្កា
សាក់រួបផ្កា
សាក់រូបដើមឈើ
សាក់រូបដើមឈើ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T