ពាក្យខ្លះគេនិយាយចោលសោះ តែធ្វើឲ្យយើងគេងមិន​លក់​

//s5.kh1.co/0b/0b0acae60c7bf06ca4e6f66d6691a9782d15331d.jpg
យល់ដឹង

 ៣១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ពេលវេលា​​ និងកាលៈទេសៈបានជម្រុញឲ្យយើងជួបមនុស្សមិនចេះតិច។​ យើងរីករាយនឹងភាពវិជ្ជមាន ដែលយើងបានសាង តែពិបាកនឹងប៉ះប៉ូវនូវបញ្ហាច្របូក​ច្របល់ខ្លះ​ដែលធ្លាប់ប្រឈមកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងខ្លះអាចនឹងតូចតាចទេ តែវាធ្វើឲ្យយើងចាំមិនភ្លេច។​ ចាំមិនភ្លេចត្រង់ថា​ ពាក្យខ្លះដែលគេ​និយាយចោលសោះ យើងបែរជាយកមកគិត ហើយពិបាកចិត្តដល់គេងមិនលក់។ យើងជាមនុស្សដែលមានចិត្តច្រើន យើងបារម្ភពីបញ្ហានេះ ឬបញ្ហានោះ ទាំងដែលពេលខ្លះវា​គ្រាន់តែ​ជាពាក្យដែលគេនិយាយឲ្យតែរួចពីមាត់។

https://s5.kh1.co/__image/w=626,h=417,q=100/4a/4a7bdb16a8c548ee0cd4573c4503344d3f71aeb8.jpg

ប៉ុន្តែ បើគិតឲ្យមែនទែនទៅ ការពិចារណាអាចធ្វើឲ្យយើងកាន់តែមានការប្រុងប្រយ័ត្នជាងមុន។ មូលហេតុត្រង់ថា​ យើងនឹងកាន់តែមានស្មារតីយកចិត្តទុកដាក់ឲ្យត្រូវមនុស្ស។ មនុស្សប្រភេទណាដែលទឹកមាត់របស់គេប្រៃ សក្តិសមឲ្យយើងយកមកគិត ហើយបុគ្គលប្រភេទ​ណាដែលយើងគ្រាន់តែស្តាប់តាមត្រចៀកឆ្វេង ចេញទៅត្រចៀកស្តាំ។

ពាក្យមួយចំនួនស្តាប់ហើយមិនបានធ្វើឲ្យយើងអភិវឌ្ឍន៍ខ្លួននោះទេ តែវាបានត្រឹមតែធ្វើឲ្យ​យើង​ឈឺ​ចិត្ត ស្អិតទ្រូង បកស្រាយមិនត្រូវ។

បើអ្នកបានជួបបញ្ហាដែលធ្វើឲ្យខ្លួនឯងមានវិប្បដិសារី អ្នកអាចព្យាយាមពិភាក្សាបញ្ហាស្មុគស្មាញ​មួយនោះ​ជាមួយមនុស្សដែលជិតស្និទ្ធ​ និងទុកចិត្តបាន។​ ផ្ទុយមកវិញ ពាក្យពេចន៍ដែលគេនិយាយ​ក្នុងន័យ​ធ្វើឲ្យយើងខូចចិត្ត អស់កម្លាំងចិត្ត យើងមិនចាំបាច់ត្រូវខូចអារម្មណ៍រហូតមិនញ៉ាំបាយទឹក និងស្មុគស្មាញរហូតគេងមិនលក់នោះឡើយ។

កុំព្យាយាមយកអារម្មណ៍ដែលគិតថាខ្លួនឯងខុស​ មកដាក់សម្ពាធឲ្យខួរក្បាល និងបេះដូងរបស់អ្នក ព្រោះទីបញ្ចប់អ្នកទទួលខុសត្រូវលើចង្កូតជីវិតខ្លួនឯងមិនមាននរណាក្រៅពីអ្នក៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T