ចំនួនអ្នកស្លាប់កើនឡើងដល់៤៧នាក់ ក្រោយការវាយប្រហារដោយខ្យល់ព្យុះ​លើប្រទេសហ្វីលីពីន កាលពីថ្ងៃបុណ្យណូអែល

//s5.kh1.co/30/306ae74073d5c72c390cb417b9cfea3d3854e410.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមរដ្ឋមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង​ដែល​បានបោកបក់មកភាគកណ្តាលកោះហ្វីលីពីនក្នុង​ថ្ងៃបុណ្យណូអែលបានកើនឡើងដល់ ៤៧ នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានបង្កើនការយក​របាយការណ៍ដល់ទៅចំនួន៤១​ នាយប់ថ្ងៃអាទិត្យ​ដែលត្រូវបានរាយការណ៍នៅព្រឹកនោះ។ កាលពីថ្ងៃសុក្រមនុស្សចំនួន២៨ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់។

ក្រុមប្រឹក្សាក៏បានបន្ថែមថាមនុស្ស ៣ នាក់បានស្លាប់មុនថ្ងៃបុណ្យណូអែល​នៅពេលទូកដឹកអ្នកដំណើរ ១៤ នាក់បាន​លិច។

ទូកនេសាទពីរផ្សេងទៀតក៏បានលិចផងដែរនៅថ្ងៃបុណ្យណូអែល ​ដោយបានរកឃើញសាកសពមនុស្ស​​ម្នាក់​ និងមនុស្សពីនាក់ផ្សេងទៀតមិនទាន់រកឃើញនៅឡើយ។

​កាលពីថ្ងៃច័ន្ទ​ ​ចំនួនអ្នករងរបួសបានកើនឡើងពី ១៤០ នាក់ទៅ ១៤៣ នាក់ ខណៈ​ចំនួនមនុស្សបាត់ខ្លួនបានថយចុះពី ១២ នាក់ទៅ ៩ នាក់។

​ក្រុមប្រឹក្សាបានឱ្យដឹងថា ប្រជាជនប្រមាណ ១.៩៧លាននាក់បានរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ហើយមនុស្សចំនួន ១១១,៣៤៥ នាក់បានជ្រកកោននៅឯជម្រកបណ្តោះអាសន្ន។

​គួរកត់សំគាល់ផងដែរថា ផ្ទះចំនួន ៣៧៨,៣១២ ខ្នង​ត្រូវរងការខូចខាត ​ដែលក្នុងនោះផ្ទះប្រមាណ ១០០,០០០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ ​របាយការណ៍កាលពីថ្ងៃសុក្រ ក៏បានឱ្យដឹងផងដែរថា​ សាលារៀន​​ចាប់ពី ៥៥ ដល់ ៤១៦ ​ខ្នងក៏ត្រូវខូចខាតផងដែរ។

ផ្លូវថ្នល់ជិត ១០០ កន្លែង សម្ភារៈសុខាភិបាលនិងរចនាសម្ព័ន្ធសាធារណៈរាប់សិបនិងស្ពានចំនួន ៤ ត្រូវបានខូចខាតដោយសារព្យុះនេះ។

ទោះបីជាព្យុះ​នេះបានបោកបក់ផុតពីប្រទេសហ្វីលីពីនមុនចុងសប្តាហ៍ក៏​ពិតមែន តែ​​​ការធ្វើដំណើរតាមសមុទ្រនៅតែមានគ្រោះថ្នាក់ ជាពិសេសសម្រាប់ទូកតូចៗតែម្តង​៕

ប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លាសទៅទីសុវត្ថិភាព
ប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លាសទៅទីសុវត្ថិភាព
ប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លាសទៅទីសុវត្ថិភាព
ប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លាសទៅទីសុវត្ថិភាព
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
ផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវរងការបំផ្លាញ
សម្ភារៈសុខាភិបាលនិងរចនាសម្ព័ន្ធសាធារណៈត្រូវរងការបំផ្លាញ
សម្ភារៈសុខាភិបាលនិងរចនាសម្ព័ន្ធសាធារណៈត្រូវរងការបំផ្លាញ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T