អូនហ្វេម កូនប្រុសលោក ជា វណ្ណារិទ្ធ អាចរាប់លេខ១ ដល់ លេខ១០ បាន៥ភាសា (មានវីដេអូ)

//s5.kh1.co/06/06b60fe7aa07498e477c98f2b428ee02dda5aa77.jpg
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីលោក ជា វណ្ណារិទ្ធ ដែល​ជាពិធីករ​មួយរូបដ៏មានប្រជាប្រិយភាព​ ហើយគ្រប់គ្នាតែងតែបានឃើញលោកសឹងតែគ្រប់កម្មវិធី មិនថាកម្មវិធីតូច ​ធំ ឬកម្មវិធីបែបផ្លូវការ​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន លោក វណ្ណារិទ្ធ មានកូនប្រុសគួរឲ្យស្រលាញ់ ២នាក់ ដោយកូនប្រុសទី១ មានឈ្មោះថា​ ជា ប្រសិទ្ធិរិទ្ធ ហៅ Fame​ និងកូនប្រុសពៅឈ្មោះ ជា ប្រសិទ្ធភិរក្ស ហៅថា Fear​ ។​​ កូនប្រុសទាំងពីររបស់លោក ជាក្មេងដែល ស្អាត ហើយឆ្លាតៗថែមទៀតផង​ ហើយកូនប្រុសទាំងពីរ របស់លោកកំពុងតែរៀននៅសាលារៀនមួយកន្លែង​ ក្នុងទីក្រុងភ្នំពេញ ។

ជាក់ស្ដែង កាលពីមួយម៉ោងមុននេះ លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូរបស់អូន ហ្វេម ដែលកំពុងរាប់ចំនួនលេខ ពីលេខមួយ ដល់លេខដប់​ រហូតដល់ទៅប្រាំភាសា​ ដែលមាន ជាភាសាខ្មែរ អេស្ប៉ាញ ជប៉ុន អង់គ្លេស និង បារាំង មើលទៅអូនហ្វេមហាក់ជាមានភាពឆ្លាតតាំងតែពីក្មេងតែម្ដង ។

ចង់ជ្រាបច្បាស់ទស្សនារូបភាព​ និងវីដេអូខាងក្រោម៖​

អូន ហ្វេម
អូន ហ្វេម
ជា វណ្ណារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T