យន្តហោះចម្បាំង​កែច្នៃរបស់អ៊ីរ៉ង់​ ទទួលបរាជ័យក្នុងកំឡុងពេលធ្វើតេស្តសាកល្បង​

//s5.kh1.co/3e/3e6d0918e5510a7af3b448d02845286037d4fdf4.jpg
បច្ចេកវិទ្យា

 ២៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីរ៉ង់៖ បើយោងតាមស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានឱ្យដឹងថា បេសកកម្មជួយសង្គ្រោះកំពុង​ធ្វើឡើង ខណៈពេលយន្តហោះចម្បាំង​របស់ខ្លួន​​ដែលច្នៃឡើងវិញ បានធ្លាក់កំឡុងពេលហោះហើរសាកល្បងនៅជិតព្រំដែនភាគខាងជើងប្រទេសកាលពីថ្ងៃពុធ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍មួយបាន​លើកឡើងថា យន្តហោះចម្បាំង MiG-29 នេះជាយន្តហោះដែលផលិតដោយរុស្ស៊ី បាន​ធ្លាក់នៅតំបន់ភ្នំ Sabalan ក្បែរព្រំដែនអាស៊ែបៃហ្សង់ បន្ទាប់ពីធ្វើការហោះហើរចេញពីមូលដ្ឋានអាកាស Tabriz នៅភាគពាយព្យអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន​រៀបរាប់ទៀតថា ហេតុការធ្លាក់នេះបានកើតឡើងនៅក្បែរភ្នំភ្លើង​មួយ។

​យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកបើកយន្ដហោះ​បានទាក់ទងមកមូលដ្ឋានរបស់គាត់​ក្នុងពេលយន្ដហោះកំពុងធ្លាក់​។ ទីភ្នាក់ងារក្នុងតំបន់បានរាយការណ៍ថា យន្ដហោះនេះមានអ្នកបើកពីរនាក់ ដែល​បានស្លាប់ទាំងពីរ។

យន្តហោះចម្បាំង​កែច្នៃ បានធ្លាក់ក្នុងពេលហោះហើរសាកល្បង
យន្តហោះចម្បាំង​កែច្នៃ បានធ្លាក់ក្នុងពេលហោះហើរសាកល្បង

យោងតាមរបាយការណ៍បាន​ឱ្យដឹងទៀតថា ​ក្រុមជួយសង្គ្រោះនិងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង ត្រូវបាន​បញ្ជូនភ្លាមៗដើម្បីធ្វើ​ប្រតិបត្តិការ តែ​ត្រូវបានរារាំងដោយសារអាកាសធាតុ​មិនល្អនិង​គ្របដណ្តប់ដោយព្រិល។ ការស៊ើបអង្កេតកំពុងចាប់ផ្តើមរកមូលហេតុនៃការធ្លាក់នេះ។

គួរកត់សម្គាល់ផងដែរថា កងទ័ពអាកាសរបស់អ៊ីរ៉ង់បានចាប់ផ្តើមច្នៃឡើងវិញនូវយន្តហោះផលិតដោយអាមេរិក ដែលប្រទេសអ៊ីរ៉ង់បានទិញមុនបដិវត្តអ៊ីស្លាមឆ្នាំ ១៩៧៩ ។ វាក៏មានយន្តហោះ MiG និង Sukhoi ផលិតនៅរុស្ស៊ីផងដែរ៕

យន្តហោះចម្បាំង​កែច្នៃ បានធ្លាក់ក្នុងពេលហោះហើរសាកល្បង
យន្តហោះចម្បាំង​កែច្នៃ បានធ្លាក់ក្នុងពេលហោះហើរសាកល្បង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T