ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រៃវែង គ្រោងដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ

//s5.kh1.co/e0/e036750bdfc17aa454ff857b62a45f9d801c97bf.jpg
Khmerhome

 ២៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=432,q=100/29/2986206ac9459fa6a778f83c9cdf2f395a748dff.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រៃវែង៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រៃវែង គ្រោងដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ។ ការដាក់បញ្ចូលនេះ មានគោលបំណងអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ ដើម្បីប្រយោជន៍គោលដៅទេសចរណ័ធម្មជាតិដ៏សំខាន់មួយ សម្រាប់សហគមន៍។

ប្រព័ន្ឋអេកូឡូស៊ីតំបន់បឹងស្នេហ៍បានដើរតួរនាទីយ៉ាងសំខាន់ និងជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញ ប្រមាណ ១៤ឃុំ ដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រព្វដំណាំស្រូវប្រាំងជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ ទៅ៣ដងក្នុងមួយឆ្នាំ។ ជាលើកឡើងរបស់ លោក ស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង នៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី «ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍ជាតំបន់ការពារធម្មជាតិ» ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ លោក ស្រី បន្តថា កន្លងមក មានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ កំណើនតម្រូវការអុសដុត និងរុករានដីព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម។

https://s5.kh1.co/__image/w=650,h=432,q=100/77/7707092bc5b782ec362a7a4eb56f7b545565d91e.jpg

នៅក្នុងកិច្ចពិគ្រោះយោបល់ខាងលើ លោក ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ប្រភេទសត្វស្លាបមួយចំនួនជា ប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។

https://s5.kh1.co/__image/w=650,h=432,q=100/ea/eaae10f66f96c4b6b775050952c30055e938fbb2.jpg

ដោយឈរលើតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ រដ្ឋបាលខេត្តបានស្នើការសហការពីក្រសួងបរិស្ថានក្នុងការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តភាពនូវធនធានតំបន់ដីសើមនេះ។ ជាការបន្តរបស់ មន្រ្តីក្រសួងបរិស្ថានខាងលើ លោក ថា តាមរយៈការងារនេះ សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។

https://s5.kh1.co/__image/w=650,h=432,q=100/e0/e036750bdfc17aa454ff857b62a45f9d801c97bf.jpg

លោក បានបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បានការគាំទ្រជាឯកឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឱ្យនៅគង់វង្សសម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សលោកទាំងបច្ចុប្បន្ន និងអនាគត៕

https://s5.kh1.co/__image/w=650,h=432,q=100/80/8032c0e225ef04564c281499add8237f12504628.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T