តារាគំរូ! ម្សិលមិញ គេនាំគ្នាឲ្យកាដូសង្សារ តែខេម ចុះចែកភួយ ដល់ជនចាស់ជរា ធាក់ស៊ីក្លូតាមផ្លូវវិញ

//s5.kh1.co/f8/f8ad7b80d015cf8d2f60e0bfa3619ef7eac6da9f.jpg
តារា & កម្សាន្ដ

 ២៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

 ភ្នំពេញ៖ ដូចដែលមហាជន បានស្គាល់រួចមកហើយពី លោក ខេម ដែលជាតារាចម្រៀងប្រុសជួរមុខ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ព្រោះតែទឹកដមសម្លេងស្អក តែពីរោះរណ្ដំប្លែកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះជា តារាប្រុសរូបនេះ មានភាពមមាញឹកជាមួយ ការងារសិល្បៈសឹងតែរកពេលដកឃ្លាមិនរួចបែបណា ក៏រូបលោក តែងតែឆ្លៀតពេល ធ្វើអំពើសប្បុរសធម៌ជានិច្ច។ ជាក់ស្ដែង កាលពីយប់ម្សិលមិញ ស្របពេលជាថ្ងៃបុណ្យ Christmas ខេម បានចែករំលែកក្ដីស្រលាញ់ជូនចាស់ជរា ដែលរត់ស៊ីក្លូតាមដងផ្លូវ។

ក្នុងនោះដែរ ខេម មានទឹកចិត្តល្អប្រពៃ ចុះទៅចែកភួយ និងនំចំណី ដល់ចាស់ៗជាច្រើននាក់ អមដោយស្នាមញញឹមស្រស់ថ្លា ព្រមទាំងមានកាយវិការ យ៉ាងជិតស្និទ្ធជាមួយអ៊ំៗ ទាំងប៉ុន្មានរូបនោះ មិនចេះប្រកាន់រឹក ជាតារាល្បីនោះឡើយ។   

ដោយឡែក ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យហ្វេនៗទាំងអស់ ពេញចិត្ត និងសរសើរដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ ខេម គ្រប់គ្នា ហើយនេះក៏ជាការចែករំលែក ដ៏ល្អមួយដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ខេម 
ខេម 
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
សកម្មភាព ខេម ចែកភួយ
ខេម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T