ដល់ម្លឹងផង! ក្មេងប្រុសម្នាក់តម្រូវឲ្យដោះអាវដែលគាត់ពាក់ចេញជាបន្ទាន់ ទើបអនុញ្ញាតឲ្យជិះយន្ដហោះ

//s5.kh1.co/49/49fe8813bf86451208eb2a3b5eb4df6ba87c444e.jpg
សង្គម

 ២៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

នូវែលសេឡង់៖ ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ត្រូវបានមន្ត្រីសន្ដិសុខ ឃាត់ខ្លួន និងមិនអនុញ្ញាតឲ្យធ្វើដំណើរបាន ដោយសារតែរូបនៅលើអាវរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗកន្លងទៅនេះ ក្មេងប្រុសម្នាក់ឈ្មោះថា Stevie Lucas បានរួមដំណើរជាមួយគ្រួសាររបស់គេ ពីនូវែលសេឡង់ ទៅអាហ្រ្វិកខាងត្បូងក្នុងគោលបំណងទៅលេងជីដូនជីតារបស់គេនៅទីនោះ។ តែក៏ត្រូវមន្ត្រីសន្ដិសុខដែលមើលការខុសត្រូវនៅឯអាកាសយានដ្ឋាន Johannesburg ធ្វើការហាមឃាត់មិនឲ្យបន្តដំណើរបាន ដោយសារនៅលើអាវមានរូបពស់ធំមួយក្បាល ដែលអាចបង្កឲ្យអ្នករួមដំណើរផ្សេងទៀតមានការតក់ស្លុតបាន។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៣ ហើយដែល Stevie Lucas បានធ្វើដំណើទៅកាន់អាហ្រ្វិកខាងត្បូង។ ទន្ទឹមនឹងនេះ ក្រុមគ្រួសាររបស់គេ ក៏បានអ៊ីមែលទៅក្រុមហ៊ុនអាកាសចរនៃប្រទេសអាហ្វ្រិកខាងត្បូងដើម្បីស្វែងរកការបកស្រាយ និងមូលហេតុឲ្យកាន់តែច្បាស់អំពីច្បាប់ដែលកំណត់លើសម្លៀកបំពាក់ផងដែរ៕

Stevie Lucas
Stevie Lucas
រូបនៅលើអាវ Stevie Lucas
រូបនៅលើអាវ Stevie Lucas
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T