ដឹងអត់ថាអ្នករត់តុកៗ នៅសៀមរាប រកលុយបានប៉ុន្មាន ពេលបុណ្យទានម្ដងៗ? (មានវីដេអូ)

//s5.kh1.co/2d/2d7d510a9dfc2b7b0e75f0920d94b285b3dcaa85.jpg
សង្គម

 ១៤-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ដឹងអត់ថាអ្នករត់តុកៗ នៅសៀមរាប រកលុយបានប៉ុន្មាន ពេលបុណ្យទានម្ដងៗ? (មានវីដេអូ)

សៀមរាប៖ ជាការពិតណាស់ ឲ្យតែដល់ថ្ងៃឈប់សម្រាកម្ដងៗ មនុស្ស​ភាគច្រើនតែងតែចំណាយពេលទៅលើ ការដើរលេងកម្សាន្ត ដើម្បីកាន់បន្ថយភាពតានតឹង និងសម្ពាធផ្លូវចិត្តទាំងឡាយ ដែលទទួលបានពីការងារប្រចាំថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសតែម្ដង ឲ្យតែដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ឬក៏ថ្ងៃឆ្លងឆ្នាំម្ដងៗ យើងសង្កេតឃើញថា មនុស្សម្នានាំគ្នាសម្រុកទៅដើរលេង នៅឯខេត្តសៀមរាប ច្រើនជាងខេត្តផ្សេងៗទៀត។

ក្នុងនោះដែរ មិនមែនមានតែភ្ញៀវជាតិប៉ុណ្ណោះទេ ខេត្តនេះត្រូវបានគេចាត់ទុកជា ខេត្តដែលសម្បូរភ្ញៀវទេសចរអន្តរជាតិបំផុតផងដែរ។

រូបភាព ប្រាសាទនៅខេត្តសៀមរាប
រូបភាព ប្រាសាទនៅខេត្តសៀមរាប
រូបភាព ប្រាសាទនៅខេត្តសៀមរាប
រូបភាព ប្រាសាទនៅខេត្តសៀមរាប

ដោយសារតែកំណើននៃភ្ញៀវទេសចរ កើនឡើងជាហូហែបែបនេះហើយ ទើបធ្វើឲ្យប្រជាជននៅទីនោះ កាន់តែមានជីវភាពធូធារជាងមុន ពិសេសមានចំណេះដឹងផ្នែកភាសាកាន់តែច្រើន ដែលអាចធ្វើឲ្យពួកគេងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង ជាមួយនឹងភ្ញៀវបរទេស។

សណ្ឋាគារលំដាប់ៗ ហាងអាហារដ៏ប្រណីតៗ ចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាមួយនឹងការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ទំនើប ប្រកបដោយផាសុកភាព។ ទាំងនេះជាផ្នែកមួយនៃមុខជំនួញរបស់អ្នកស្រុក ដែលរស់នៅទីនោះ។

ភ្ញៀវទេសចរ មិនត្រឹមតែអាចស្វែងរកសេចក្ដីសុខ ពីការបរិភាគអាហារឆ្ងាញ់ៗ នៅក្នុងហាងធំៗ និងការស្នាក់នៅប្រកបដោយផាសុកភាព ក្នុងសណ្ឋាគារប្រណីតៗប៉ុណ្ណោះទេ សូម្បីតែសេវាកម្មផ្នែកដឹកជញ្ជូន ក៏មានតម្លៃថោកសមរម្យ និងមានភាពងាយស្រួលសម្រាប់អតិថិជនផងដែរ។

សេវ៉ាកម្មផ្នែកដឹកជញ្ជូនដ៏ពេញនិយមបំផុត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងខេត្តសៀមរាបនោះគឺ តុកតុក​ ឬម៉ូតូកង់បី។

រូបភាព តុកតុកនៅខេត្តសៀមរាប
រូបភាព តុកតុកនៅខេត្តសៀមរាប

វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ នៅពេលមានការកកស្ទះចរាចរណ៍ម្ដងៗ ពិសេសអ្នកដំណើរអាចជិះបានច្រើននាក់ ក្នុងពេលតែមួយ ថែមទាំងអាចមើលទេសភាព និងស្រូបខ្យល់អាកាសនៅខាងក្រៅ បានយ៉ាងល្អផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកប្រកបរបររត់ម៉ូតូកង់បី ឬតុកតុក នៅក្នុងខេត្តសៀមរាប ភាគច្រើនពួកគាត់អាចប្រើប្រាស់ភាសាអង់គ្លេសបាន ទោះមិនច្រើនក៏តិចតួច ល្មមនឹងអាចប្រើប្រាស់បានសម្រាប់ការដឹកជញ្ជូន ភ្ញៀវបរទេស ដោយមិនមានការព្រួយបារម្ភឡើយ។

ដោយសារតែមានប្រិយមិត្តជាច្រើន បានលើកឡើងថា កំណើនអ្នករត់តុកតុក ក៏កើនឡើងមិនចាញ់កំណើនភ្ញៀវទេសចរ បើដូច្នេះតើពួកគាត់ម្នាក់ៗអាចរកកម្រៃបានប៉ុន្មាន ក្នុងមួយថ្ងៃៗ?

ដើម្បីឲ្យបានជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តមកតាមដាន បទសម្ភាសន៍ខ្លីខាងក្រោម ដែលខ្មែរឡូតបានជួប និងសម្ភាសន៍ផ្ទាល់ ជាមួយនឹងអ្នករត់តុកតុក នៅឯខេត្តសៀមរាប៕

ចង់ដឹងថា តើគាត់មានចំណាប់អារម្មណ៍យ៉ាងណា? តើថ្ងៃធម្មតា និងថ្ងៃបុណ្យទាន គាត់អាចរកប្រាក់បានប៉ុន្មាន?

កុំឲ្យខាតពេលយូរ មកតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា ៖

លោកពូម្នាក់ ដែលជាអ្នករត់តុកតុក បានបង្ហើបថា ក្នុងថ្ងៃធម្មតាគាត់រកកម្រៃបានជាមធ្យម ប្រមាណជា ៤០,០០០ ទៅ ៦០,០០០ រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

រូបភាព អ្នករត់តុកតុក នៅខេត្តសៀមរាប
រូបភាព អ្នករត់តុកតុក នៅខេត្តសៀមរាប

ប៉ុន្តែឲ្យតែមានបុណ្យទៀនម្ដងៗ គាត់អាចរកបានដល់ទៅ ២០០,០០០ ទៅ ៣០០,០០០ រៀលឯណោះ ឬក៏លើសពីនេះទៀតផងក៏មាន ក្នុងរយៈពេលមួយថ្ងៃ។

រូបភាព អ្នករត់តុកតុក នៅខេត្តសៀមរាប
រូបភាព អ្នករត់តុកតុក នៅខេត្តសៀមរាប

សម្រាប់ភ្ញៀវដែលគាត់បានដឹក ទៅទស្សនាប្រាសាទបុរាណ ភាគច្រើនជាភ្ញៀវបរទេស។ លោកពូបានបង្ហើបប្រាប់ខ្មែរឡូតទៀតថា ដោយសារតែមូលហេតុនេះហើយ ទើបគាត់ខិតខំអានសៀវភៅ បង្កើនចំណេះដឹងឲ្យបានកាន់តែច្រើន ដើម្បីងាយស្រួល ក្នុងការនិយាយជាមួយភ្ញៀវ ដូចជាការសួរសុខទុក្ខពួកគេ រួមទាំងណែនាំភ្ញៀវអំពីប្រាសាទបុរាណនានា តាមដែលអាចធ្វើទៅបានផងដែរ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T