ក្រសួងបរិស្ថាន និងធនាគារពិភពលោក កំពុងរៀបចំគម្រោង«និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ» ក្នុងខេត្តគោលដៅ ៧ ក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងជុំវិញបឹងទន្លេសាប

//s5.kh1.co/25/252d5e70e14a8055c9a873beb7100ef23a53646e.png
Khmerhome

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=646,q=100/25/252d5e70e14a8055c9a873beb7100ef23a53646e.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយធនាការពិភពលោក កំពុងរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ» ដែលជាគម្រោងឥណទានសប្បទានធនាគារពិភពលោក មានគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ជំរុញទេចរណ៍ធម្មជាតិ និងសង្វាក់តម្លៃអនុផលព្រៃឈើ នៅក្នុងខេត្តគោលដៅចំនួន ៧ ស្ថិតនៅក្នុងតំបន់ទេសភាពជួរភ្នំ ក្រវាញ និងតំបន់ជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំ និងខេត្តសៀមរាប។

សេចក្ដីជូនដំណឹងការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាព និងសង្គមក្នុងការអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ» របស់ក្រសួងបរិស្ថានបានបន្តថា គម្រោងនេះ មានសមាសភាគចំនួន ៥សំខាន់ៗ៖ ទី១.ការពង្រឹងសមត្ថភាពសម្រាប់ផែនការ និងគ្រប់គ្រងតំបន់ទេសភាព និងបន់ការពារធម្មជាតិ។ ទី២.ពង្រឹងឱកាសទេសចរណ៍ធម្មជាតិ និងសង្វាក់តម្លៃអនុផលព្រៃឈើ។ ទី៣.បង្កើនលទ្ធភាព និងការតភ្ជាប់បណ្ដា ញហេដ្ឋារចនាសម្ព័ន្ធ។ ទី៤.ការគ្រប់គ្រង ការសម្របសម្រួល ការពិនិត្យតាមដាន និងវាយតម្លៃគម្រោង និងទី៥. ការឆ្លើយតបនឹងគ្រោះអាសន្នជាយថាហេតុ។

នៅក្នុងដំណាក់កាលរៀបចំគម្រោងនេះ ការគិតគូរអំពីការគ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គម ជាការកត្តាចាំបាច់ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ក៏ដូចជានិរន្តរភាពរបស់គម្រោង។ ជាការបញ្ជាក់របស់ក្រសួងបរិស្ថាន និងបានបន្ថែមថា បានធ្វើបច្ចុប្បន្នភាព ឯកសារក្របខណ្ឌដំណើរការគ្រប់គ្រងសុវត្ថិភាពសង្គម, គោលនយោបាយស្ដីពីកាដោះស្រាយផលប៉ះពាល់,រៀបចំផែនការស​ម្រាប់ជនជាតិភាគតិច និងសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គម៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T