កាន់តែកាក់កប Baifern សុទ្ធតែទិញរថយន្ត ម៉ាកAudi ជូនប៉ាម៉ាក់ជិះលេង

//s5.kh1.co/50/5002730451bea022d9972ba034acb438f9ab41fd.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តជាច្រើន បានស្គាល់រួចមកហើយពីកញ្ញា Baifern pimchanok ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ថែ​មទាំងមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែសមត្ថភាពសិល្បៈដ៏អស្ចារ្យ និងភាពលេចធ្លោផង បានធ្វើឲ្យ Baifern កាន់តែមានកេរ្ត៍ឈ្មោះល្បីល្បាញ ទទួលបានការងារធំៗមិនចេះដាច់។

ទន្ទឹមនឹងភាពជោគជ័យទាំងនេះ Baifern បានបំពេញតួនាទីជាកូនល្អ ដោយទិញរថយន្តម៉ាក់ Audi មួយគ្រឿងសេរ៊ីទំនើប តម្លៃកប់ពពកជាកាដូ ដល់លោកប៉ាអ្នកម៉ាក់ផងដែរ។​ នាឱកាសនោះដែរ តាមរយៈរូបថតដែល តារាស្រីរូបនេះ បានបង្ហោះក្នុងបណ្ដាញសង្គម ឃើញថាអ្នកមានគុណទាំង២របស់នាង សប្បាយរីករាយខ្លាំងណាស់ ញញឹមបិទមាត់មិនជិតតែម្ដង៕

លើសពីនេះ គ្រាន់តែឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើន បានពេញចិត្ត និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាងគ្រប់គ្នា៕

 Baifern
 Baifern
 គ្រួសាររបស់ Baifern
 គ្រួសាររបស់ Baifern
ឡានដែល Baifern ជូនម៉ាក់ប៉ា
ឡានដែល Baifern ជូនម៉ាក់ប៉ា
ឡានដែល Baifern ជូនម៉ាក់ប៉ា
ឡានដែល Baifern ជូនម៉ាក់ប៉ា
ឡានដែល Baifern ជូនម៉ាក់ប៉ា
ឡានដែល Baifern ជូនម៉ាក់ប៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T