មួយភ្លែតសោះ មុខដ៏ស្រស់ស្អាតរបស់នារីម្នាក់ ត្រូវខ្ទេចអស់ ដោយសារ......

//s5.kh1.co/53/53db1a03c3978e8239e5f436def9b9782d105fe2.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិតណាស់ថា សព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និងជារឿងកង្វល់មួយ ដែលប្រជាជនទាំងអស់ ភ័យខ្លាចចំពោះអ្នកដែល បើកបរមិនគោរពច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីយប់ម្សិលមិញ មានការភ្ញាក់ផ្អើលមួយពេញបណ្ដាញសង្គម បន្ទាប់ពីនារីជនជាតិខ្មែរ មានមុខមាត់ស្រស់ស្អាតមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ ម្ដុំបឹងត្របែក ដោយត្រូវអ្នកបើកបរជនជាតិចិនមួយរូប ខ្វះការប្រុងប្រយ័ត្ននិងមិនគោរពច្បាប់ បានបើកមកប៉ះ បណ្ដាលឲ្យខ្ទេចមុខមាត់ ដ៏ស្រស់សោភា គ្មានសល់។

ជាមួយគ្នានេះដែរ តាមរយៈរូបថតជាច្រើនសន្លឹកដែល នារីមុខស្រស់រូបនោះបានបង្ហោះ គេឃើញថា ផ្ទៃមុខរបស់នាង ត្រូវបានរលាត់ចេញឈាមទាំងដុំៗ អមដោយសារថា៖

  «កូនចង់បានអីម៉ាក់អោយគ្រប់យ៉ាង ម៉ាក់ចង់អោយកូនស្អាតចង់អោយកូនល្អដូចគេ ថែកូន គ្រប់យ៉ាង ខ្លាចគេធ្វើបាប  តែអីឡូវ....ម្ចាស់ឡានអើយ ហេតុអីអ្នកបើកមិនគោរពច្បាប់ចឹង ហេតុអីអ្នកបំផ្លាញខ្ញុំ...ដឹងទេថាខ្ញុំស្រលាញ់ខ្លួនខ្ញុំប៉ុណ្ណា ក្បាល មួយជំហរខ្លួនខ្ញុំសុះអស់ហើយនេះខ្ញុំហើយពួកម៉ាកខ្ញុំ​​ តែសុំកុំធ្វើដាក់អ្នកផ្សេងណា អាណិតគេមិនដឹងអីផង អ្នកស្រលាញ់ មុខស្រលាញ់ខ្លួន យល់ច្បាស់»។

ដោយឡែក បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម បញ្ចេញមតិអាណិតដល់នារីវ័យក្មេងនេះគ្រប់គ្នា និងបានចែករំលែកតគ្នាយ៉ាងច្រើន ដើម្បីជាការក្រើនរម្លឹក ដល់អ្នកបើកបរទាំងអស់ឲ្យចេះគោរពច្បាប់ និងឲ្យតម្លៃអាយុជីវិតអ្នកដ៏ទៃផងដែរ៕

នារីរងគ្រោះមុខស្រស់
នារីរងគ្រោះមុខស្រស់
នារីរងគ្រោះមុខស្រស់
នារីរងគ្រោះមុខស្រស់
នារីរងគ្រោះមុខស្រស់
នារីរងគ្រោះមុខស្រស់
របួសមុខ
របួសមុខ
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T