វេទិការជជែកវែកញែកដ៏អស្ចារ្យមួយដែលមានអ្នកចូលរួម១០០០ពាន់នាក់ស្តីភាពជំនួបរវាង និយោជក និង និយោជិត

//s5.kh1.co/02/02fad7c23e2dcd85a28d6c666bb5b7b9dd59ee09.jpg
សង្គម

 ២២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដោយសារតែមើលឃើញពីបញ្ហាមិនចុះសម្រុង និង ប្រសិទ្ធភាពនៃការទំនាក់ទំនងរវាងបុគ្គលិកនិងម្ចាស់ក្រុមហ៊ុនដែលកើតមាននៅក្នុងបរិបទការងារនៅក្នុងសព្វថ្ងៃនេះ WORKINGNA.COM [កម្មវិធី&Websiteស្វែករកការងារធ្វើ] បានផ្ដួចផ្ដើមជាគំនិតបង្កើតឡើងកម្មវិធីមួយដំបូងគេដែលមិនធ្លាប់មានពីមុនមក វេទិការជំនួបរវាងនិយោជកនិងនិយោជិកគោលបំណងនៃការបង្កើតវេទិការនេះឡើងគឺ ដើម្បីផ្ដល់ឱកាសអោយបុគ្គលិកអាចពិភាក្សាក៏ដូចជាធ្វើការតស៊ូមតិចោទសួរពីបញ្ហា តម្រូវការ ក៏ដូចជាទុក្ខកង្វល់ផ្សេងៗដែលមិនមានឪកាសក្នុងការបង្ហាញពីមុនមកទៅកាន់វាគ្មិនតំណាងភាគីនិយោជក ។ ទន្ទឹមនឹងនេះវាក៏ជាពេលមួយដែលល្អ សម្រាប់វាគ្មិនតំណាងនិយោជកបានស្វែងយល់ និង ពិភាក្សាតបតរទៅនឹងការលើកឡើងរបស់បុគ្គលិកទៅវិញក្នុងគោលបំណងស្វែងរកចំណុចសមមូលរវាងភាគីទាំងសងខាងដើម្បីការអភិវឌ្ឍខ្លួន និង ស្ថាប័នទាំងមូល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក

វេទិការជំនួបរវាងនិយោជកនិងនិយោជិក”  រៀបចំឡើងដោយ WORKINGNA.COM ត្រូវបានធ្វើឡើងប្រកបដោយភាពជោគជ័យជាមួយនឹងផ្លែផ្កាជាច្រើន កាលពីនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១9 នៅ CKCC ក្រោមអធីបតីភាពវាគ្មិនដែលជាបុគ្គលល្បីនិងមានបទពិសោធន៍ច្រើនក្នុងជំនួញដូចជា Dr. Im Sothearith [Director of Sales, Khmer Beverage], អ្នកស្រី You Bory [CEO, TEDP], អ្នកស្រី Khun Pisey [CEO, CAREERSFINDER] និង លោក Bun Park [CEO, CAMAZOON] ជាតំណាងភាគីខាងនិយោជក ។ វេទិការបានប្រព្រឹត្តទៅយ៉ាងរលូនជាមួយនឹងការចូលរួមពីទស្សនិកជនជិត ១០០០នាក់ ដែលជា និស្សិត ម្ចាស់អាជីវកម្ម និង និយោជិក ពីបណ្ដាស្ថាប័នផ្សេងៗ ។ អ្នកចូលរួមទាំងឡាយមានការ គាំទ្រ និង បានបញ្ចេញជាមតិយោបល់ ជាសំនួរជាច្រើនមកកាន់វាគ្មិន ក៏ដូចជាយុវជនស្ម័គ្រចិត្តរបស់យើង ។ សំណួរល្អៗជាច្រើនបានត្រូវលើកឡើង ដែលបានញ៉ាំងអោយកម្មវិធីរបស់យេីងប្រកបទៅមុខដោយ ភាពរលូន ។

វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក

នៅក្នុងកម្មវិធីនេះផងដែរក៏មានការចែករំលែកពីគន្លឹះសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការរៀបចំផែនការអាជីពការងារជូនទៅដល់បណ្ដាទស្សនិកជនដែលជានិស្សិត និង និយោជិកពីសំណាកវាគ្មិន Dr. Im Sothearith និង អ្នកស្រី Khun Pisey ។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមក៏បានយល់ដឹងពីការប្រើប្រាស់ និង មុខងារពិសេសដូចជាបង្កើត CV online, VIDEO CV, Target Annoucement, របស់ WORKINGNA.COM ដែលជាកម្មវិធី&Websiteសម្រាប់ស្វែករកការងារធ្វើតាមបែប DIGITAL, ងាយស្រួល៕

វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
វេទិការជំនួបរវាងនិយោជកនិងនិយោជិក
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T