មុខគ្មានខុសកូនបន្តិច ពេលគង់ ចាន់ស្រីមុំ បង្ហាញរូបនៅពីក្មេង

//s5.kh1.co/3a/3a5d7cc001d7c832d5d60f94d41f87bdb81e8c78.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពី គង់ ចាន់ស្រីមុំ ប្រាកដជា មានអ្នកបានស្គាល់នាង ជាក់ជាមិនខាន​ នៅក្នុងបណ្តាញសង្គម ដែលរូបនាង ទទួលបានការចាប់អារម្មណ៍ លើជីវិតឯកជនរបស់នាង បែបហាយសូរ ទាន់សម័យ។ ថ្វីបើពេលនេះដែរ តារាស្រីរូបនេះលែងប្រឡូក ក្នុងវិស័យសិល្បៈដូចចាថតកុន វីដេអូចម្រៀង តែរូបនាង នៅតែទទួលការងារ ថតសម្អាងការមួយៗ ផងដែរ កុំឲ្យផ្តាច់ខ្លួនពីសិល្បៈពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីមួយ១ម៉ោងមុន អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញនូវរូបថត១សន្លឹក​ នៅក្នុងបណ្តាញសង្គម អ៊ីនស្តារក្រាម ដែលជារូបថតកាលពីក្មេង កម្រអ្នកបានឃើញណាស់ លើរូបថតនោះ។ 
ជាពិសេស ក្រោយពីមើលរូបថតនោះហើយ បានធ្វើឲ្យហ្វេន ចាប់អារម្មណ៍ថា មុខមាត់របស់ អ្នកនាង គង់ ចាន់ស្រីមុំ កាលនៅក្មេង ពិតជាដូចកូនស្រីនាងខ្លាំងណាស់ តែដោយសារតែ នាងមិនដែលបង្ហោះរូបថតនាង កាលនៅតូច ទើបគ្រប់គ្នា តែងតែគិតថា កូននាង មុខដូចប៉ាច្រើនជាង។ ប៉ុន្តែដល់ឃើញបែបនេះ ទើបច្បាស់នឹងភ្នែកថា កូននាង ដូចអ្នកណាជាង។

មិនតែប៉ុណ្ណោះ បើប្រៀបធៀបនឹងរូបថតបច្ចុប្បន្ន អ្នកនាង គង់ ចាន់ស្រីមុំ គ្មានខុសពីកាលពីក្មេងប៉ុន្មានទេ សូម្បីតែទម្រង់មុខរបស់នាង៕

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
រូបរបស់នាង នៅពីក្មេង
រូបរបស់នាង នៅពីក្មេង
គង់ ចាន់ស្រីមុំ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T