ក្នុងឆ្នាំ២០១៩ តារាខ្មែរទាំងនេះហើយ ត្រូវគេនិយាយច្រើនជាងគេ

//s5.kh1.co/88/8829f0d5c3affded08be60d8283d4cdb1c7bf19b.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាទូទៅ រៀងរាល់ចុងឆ្នាំ ខ្មែរឡូត តែងតែធ្វើអត្ថបទទាក់ទងទៅនឹង លទ្ធផលបូកសរុបអំពីប្រជាប្រិយភាព ភាពលេចធ្លោ ក៏ដូចជារឿងរ៉ាវផ្ទុះៗប្រចាំ របស់តារាសិល្បៈខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅចុងឆ្នាំ២០១៩នេះក៏មិនខុសពីរាល់ដងផងដែរ ដោយយើងបានធ្វើការបូកសរុបប្រធានបទមួយទាក់ទងទៅនឹង «តារាខ្មែរដែលមានគេនិយាយអំពីពួកគេច្រើនបំផុតប្រចាំឆ្នាំ២០១៩»។

ដោយលទ្ធផលទាំងនេះ គឺបានមកតាមរយៈស្ទិតិវាស់ស្ទង់មតិពីសំណាក់មហាជន ក៏ដូចជាការLike & Share ការចែករំលែកព័ត៌មានតៗគ្នា នៅលើបណ្តាញសង្គម ធ្វើឲ្យផ្ទុះព័ត៌មានជាញឹកញាប់ រហូតធ្វើឲ្យមហាជន តែងតែតាមដាននិងនិយាយ ពីតារាទាំងប៉ុន្មានរូបនេះ ស្ទើរតែពេញមួយឆ្នាំនេះផងដែរ។

ចេះដឹងថា តារារូបណាខ្លះ ជាប់ឈ្មោះជា «តារាដែលមានគេនិយាយច្រើនជាងគេប្រចាំឆ្នាំ ២០១៩» តាមដានទាំងអស់គ្នា៖

១. កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា

ប្រិយមិត្តទស្សនិកជនគ្រប់គ្នា ប្រាកដជាបានជ្រាបមកហើយថា ចាប់តាំងពីឈានចូល ឆ្នាំ២០១៩នេះមក កំពូលតារាចម្រៀងស្រីរូបនេះ ក៏បានចាប់ផ្តើមបង្ហាញមុខគូស្នេហ៍ រហូតឈានដល់ការរៀបការ និងទទួលបានចំណងដៃកូនប្រុសម្នាក់ ក្នុងរយៈពេលមិនដល់១ឆ្នាំ។ យ៉ាងណាមិញជីវិតគ្រួសារថ្មីថ្មោង ដ៏គួរឲ្យស្រលាញ់របស់នាង តែងតែស្ថិតនៅក្នុងក្រសែភ្នែកតាមដានរបស់មហាជន និងធ្វើឲ្យគ្រប់គ្នាកោតសរសើរ និងលួចច្រណែនពីជីវិតពោរពេញទៅដោយសុភមង្គល របស់នាងមិនស្ទើរនោះទេ។

ឱក សុគន្ធកញ្ញា ជាមួយស្វាមី
ឱក សុគន្ធកញ្ញា ជាមួយស្វាមី
ឱក សុគន្ធកញ្ញា ជាមួយស្វាមីនិងកូន
ឱក សុគន្ធកញ្ញា ជាមួយស្វាមីនិងកូន

២. តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត

ចំណែកឯតារាចម្រៀងប្រុសសម្លេងធ្ងន់រូបនេះវិញ ចាប់តាំងពីចូលឆ្នាំ២០១៩នេះមក លោកបានទទួលនូវរឿងរ៉ាវជាច្រើនទាំងរឿងល្អនិងរឿងអាក្រក់ និងជាទីចាប់អារម្មណ៍បំផុតពីសំណាក់មហាជន។ ក្នុងដើមឆ្នាំ២០១៩ លោកបានបាត់បង់ប្អូនស្រីជាទីស្រលាញ់ម្នាក់ គឺកញ្ញា ខេមរៈ ស្រីពៅ ប៉ុន្តែទន្ទឹមនឹងនេះផងដែរ ប្រជាប្រិយភាពរបស់លោក ក៏កាន់តែកើនឡើងជាលំដាប់ បន្ទាប់ពីលោកបានក្លាយខ្លួនជាគណៈកម្មាការនៅក្នុងកម្មវិធី X-Factor Cambodia និងជាពិសេសបានបើកចំហរមុខមាត់ប្រពន្ធកូនជាសាធារណៈ រហូតធ្វើឲ្យមហាជនកាន់តែមានការចាប់អារម្មណ៍ ពីជីវិតឯកជនរបស់លោកផងដែរ។

 ខេមរៈ សិរីមន្ត និងភរិយា
 ខេមរៈ សិរីមន្ត និងភរិយា
 ខេមរៈ សិរីមន្ត និងភរិយា
 ខេមរៈ សិរីមន្ត និងភរិយា

៣. តារាចម្រៀងប្រុស នី រតនា

ចាប់តាំងពីប្រឡងជាប់ជ័យលាភីក្នុងកម្មវិធី Cambodian Idol មកតារាចម្រៀងសម្លេងផ្អែមរូបនេះ ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនបាត់ទៅហើយ។ ប៉ុន្តែចូលមកដល់ឆ្នាំ២០១៩នេះ ប្រជាប្រិយភាពការគាំទ្ររបស់លោក ក៏កាន់តែកើនឡើងថែមមួយកម្រិតទៀត ជាពិសេសគឺបន្ទាប់ពីលោក នី រតនា បានរៀបការជាមួយភរិយាស្រស់និងកំពុងពរពោះកូនដំបូងមក មហាជនក៏កាន់តែចាប់អារម្មណ៍ជជែកចង់ដឹង ពីលោកកាន់តែច្រើនផងដែរ។

 នី រតនា និងភរិយា
 នី រតនា និងភរិយា
 នី រតនា និងភរិយា
 នី រតនា និងភរិយា

៤. តារាចម្រៀងប្រុសស្រី ជី ដេវីត និង ទេព បូព្រឹក្ស

មិនមែនត្រឹមតែក្នុងឆ្នាំ២០១៩នេះនោះទេ ដែលតារាចម្រៀងប្រុសស្រីមួយគូនេះ ជាប់នៅក្នុងតារាងឈ្មោះប្រចាំឆ្នាំ។ ជាក់ស្តែងសកម្មភាពការងារក៏ដូចជាស្នេហាល្អូកល្អឺន និងជីវិតហ៊ឺរហារសម្បូរបែប របស់តារាមួយគូនេះ តែងតែក្លាយជាទីចាប់អារម្មណ៍ និងភាពលួចច្រណែនរបស់មហាជនទូទាំងប្រទេសជានិច្ច។

ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស

៥. តារាលើអ៊ឺនធឺណែតបងប្អូនស្រីបីនាក់ ចោម ក្វាន់, ចោម ច័ន្ទ និង ដេនី ក្វាន់

គ្រប់បណ្តាអ្នកនិយមលេងអ៊ីនធឺណែត ប្រាកដជាបានស្គាល់ហើយនូវ តារាលើអ៊នឡាញបងប្អូនស្រីទាំង៣នាក់នេះ ដោយរាល់សកម្មភាព ពាក្យសម្តី ការតុបតែងខ្លួន និងភាពឡូយឆើយ របស់អ្នកទាំងបី តែងតែក្លាយជាចំណីមាត់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។

 ចោម ច័ន្ទ ,ចោម ក្វាន់និង ដេនី ក្វាន់
 ចោម ច័ន្ទ ,ចោម ក្វាន់និង ដេនី ក្វាន់

៦. តារាសម្តែងស្រី បេនី យ៉ាំង

តាំងពីដើមមកតារាសម្តែងស្រីរូបនេះ តែងតែស្ថិតនៅក្រោមការចាប់អារម្មណ៍របស់មហាជន ជាពិសេសគឺដំណើរការនៃការកែសម្ផស្សរបស់នាង ដោយក្នុងឆ្នាំ២០១៩នេះ គឺកាន់តែមានការប្រែប្រួលខ្លាំង សឹងមើលមិនស្គាល់។ ប៉ុន្តែទោះជាយ៉ាងណា ជីវិត ហ៊ឺរហារ ក៏ដូចជាផ្ទះវីឡាតម្លៃរាប់សែនលានដុល្លារថ្មីរបស់នាង ក៏កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្នុងឆ្នាំ២០១៩នេះផងដែរ។

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

៧. តារាចម្រៀងស្រី សួស វីហ្សា និង តារាសម្តែងប្រុស ថម មី

អាចនិយាយបានថាក្នុងឆ្នាំ២០១៩ គឺជាឆ្នាំដែលឡើងកូតខ្លាំងបំផុត​របស់តារាទាំងពីរដួងនេះ និងជាឆ្នាំដែលពួកគេចូលរោងការយ៉ាងអធិកអធម គួរឲ្យច្រណែនផងដែរ។ នៅក្នុងឆ្នាំ២០១៩នេះ តារាចម្រៀងស្រី សួស វីហ្សា អាចទាញយកប្រជាប្រិយភាពយ៉ាងច្រើនលើសលប់ ពីសំណាក់មហាជន រហូតធ្វើឲ្យរឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់នាងគ្រប់គ្នា ក្លាយជាចំណីមាត់និងទីចំណាប់របស់មហាជន ក្នុងឆ្នា ២០១៩នេះផងដែរ៕

សួស វីហ្សា និង  ថម មី
សួស វីហ្សា និង  ថម មី
សួស វីហ្សា និង  ថម មី
សួស វីហ្សា និង ថម មី

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ទេព បូព្រឹក្សឱក សុគន្ធកញ្ញាបេនី យ៉ាំងខេមរៈ​ សិរីមន្តសួស វីហ្សាដេននី ក្វាន់ងួន ចាន់ដេវីតនី រតនាថមមីចោម ច័ន្ទ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T