លោក ថោង ខុន និងលោក ជាវ តាយ សន្យាធ្វើផ្លូវ ១ខ្សែចូលសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ដែលជាជម្រកព្រៃកោងកាងចុងក្រោយនៅកំពត

//s5.kh1.co/c5/c53d03c9c30a916fe5c05d946044e70e59d2e1a7.jpg
Khmerhome

 ២០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=487,q=100/69/69ed58dafea8de1e20dad06de7e0b01e9e4d485d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត បានឯកភាពគ្នាកសាងផ្លូវមួយខ្សែប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣៣ (កំពត-កែប) ចូលទៅកាន់សហគមន៍នេះ ក្នុងគម្រោងថវិកាប្រមាណ ៧ម៉ឺនដុល្លារ ដោយមើលឃើញពីការខិតខំរបស់ប្រជាសហគមន៍ និងភាពខ្វះខាតក្នុងសហគមន៍ទេសចរណ៍ត្រពាំងសង្កែ។

ការសន្យារបស់រដ្ឋមន្តី្រក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពត នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ត្រពាំងសង្កែ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការសហគមន៍ផ្ទាល់ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ ប្រជាសហគមន៍មានការត្រេកអរយ៉ាងខ្លាំងចំពោះការធ្វើផ្លូវនេះ និងបានប្ដេជ្ញាខិតខំថែរក្សា និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញបន្ថែម និងមាននិរន្តរភាព។

https://s5.kh1.co/__image/w=650,h=433,q=100/e3/e39e8992c4c7e2812a81137955b896808a8d29bb.jpg

ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ លោក ស៊ឹម ហៀម បានឱ្យដឹងថា នៅក្នុងសហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួនដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ មានបម្រើសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។ ទេសភាពព្រៃកោងកាងនៅទីនោះ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន ដែលភ្ញៀវទេសចរពិតជាមិនខកចិត្តឡើយក្នុងការទៅទស្សនា។ ជាការបញ្ចាក់របស់ ប្រធានសហគន៍ខាងលើ។

https://s5.kh1.co/__image/w=650,h=434,q=100/eb/eb80e14bf86811e40ce6c250918e7205fae74641.jpg

ក្រៅពីចូលរួមក្នុងសកម្មភាពទេសចរណ៍ សហគមន៍ទេសចរណ៍នេះក៏ជាជម្រកព្រៃកោងកាងចុងក្រោយ និងសំខាន់បំផុតក្នុងខេត្តកំពតផងដែរ ដែលនាពេលបច្ចុប្បន្ន សហគមន៍បាននិងកំពុងខិតខំអភិរក្ស និងដាំកូនកោងកាងឡើងវិញនៅលើទឹកដីរបស់សហគមន៍។ ជាការបន្ថែមរបស់ លោក ស៊ឹម ហៀម។

https://s5.kh1.co/__image/w=650,h=433,q=100/74/7455552548524ba562139839b85ce1b1e111a18a.jpg

ព្រៃកោងកាង គឺជាគម្របកាបូនដ៏សំខាន់មិនចាញ់ព្រៃឈើក្នុងតំបន់ធំៗនៅកន្លែងដទៃឡើយ ប៉ុន្តែប្រជាជនភាគច្រើនមិនបានយល់ពីសារប្រយោជន៍របស់វា ដោយលោកអះអាងថា ដល់ថ្នាក់មានស្ថាប័នបរិស្ថានអន្តរជាតិមួយចំនួនក៏បានមកដល់ទីនេះ និងមានការទទូចសុំឱ្យបង្កើនផ្ទៃដីដាំដុះព្រៃកោងកាងនេះឱ្យបានកាន់តែធំ ព្រោះវាផ្ដល់អត្ថប្រយោជន៍យយ៉ាងច្រើនដល់បរិស្ថាន។ ជាការបន្ថែមទៀត របស់ ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ។

https://s5.kh1.co/__image/w=650,h=433,q=100/85/85ca30a6a02ac4b406959d060cb97a18cbef5c0b.jpg

ចំណុចដូចដែល ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានលើកឡើងខាងលើ ត្រូវបានលោក ថោង ខុន លើកទឹកចិត្តយ៉ាងផុសផុលផងដែរ ដោយជំរុញឱ្យប្រជាសហគមន៍បង្កើនការដាំដុះកូនកោងកាងនេះឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែករក្សាស្ថិរភាពបរិស្ថាន ស្ថិរភាពគម្របកាបូន អភិរក្សព្រៃកម្ររបស់ជាតិ បង្កើនមច្ឆាជាតិក្នុងសមុទ្រ បង្កើនផលនេសាទ ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន និងឱ្យពួកគេបានមើលឃើញអំពីព្រៃកោងកាងកម្ពុជាផ្ទាល់តែម្ដង៕

https://s5.kh1.co/__image/w=650,h=487,q=100/1c/1c7d7243dad38067bd42724aac7555ee7f347862.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T