ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការ ភាព ជាដៃគូរវាង ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

//s5.kh1.co/b4/b4c50d9e3edeab3895df4feb79cb5b0ed4e2ae8c.jpg
សង្គម

 ២០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទ្រូម៉ាន់នី​​ ដែលជាក្រុមហ៊ុនឈានមុខគេមួយ​ លើការបម្រើសេវាកម្មផ្ទេរប្រាក់ នៅប្រទេសកម្ពុជា​ បានចាប់ផ្តើមប្រកាសជាផ្លូវការ​ នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈានមុខគេ មានបម្រើសេវាកម្មប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗ ប្រកបដោយទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈភាពជាដៃគូនេះ គឺដើម្បីផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងការទូទាត់សងកម្ចីតាមរយៈតាមភ្នាក់ងារ ទ្រូម៉ាន់នី ដែលមានជាង ១០០០០ កន្លែង ទូទាំងប្រទេសកម្ពុជា ឬតាមរយៈ TrueMoney App​។

ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូម៉ាន់នី បានប្រសាសន៍ថា៖

«ក្រោមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អតិថិជនទាំងអស់ ហើយក៏ជាជម្រើសដ៏ត្រឹមត្រូវមួយ សម្រាប់ពួកគាត់ក្នុងការបង់ប្រាក់កម្ចី ដែលមានភាពងាយស្រួល ចំណេញពេលវេលា ចំណេញថវិកា និងមានសុវត្ថិភាពខ្ពស់។ អតិថិជន មិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការធ្វើដំណើរទៅឆ្ងាយ ពីតំបន់របស់ខ្លួនទៀតឡើយ គឺគ្រាន់តែឆ្ពោះទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីយ៉ាងច្រើនកន្លែង នៅក្នុងតំបន់របស់ពួកគាត់ រួចប្រតិបត្តិការបង់ប្រាក់កម្ចីជាការស្រេច  ហើយកាន់តែពិសេសនោះ អតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការបង់ប្រាក់កម្ចីដោយភាពងាយស្រួល និង ដោយខ្លួនឯងផ្ទាល់ តាមរយៈ កម្មវិធីTrueMoney (TrueMoney App)។»

  លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូម៉ាន់នី
  លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូម៉ាន់នី

លោកស្រីបានបន្តទៀតថា៖

«ដើម្បីអបអរសាទរដល់កិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចបង់ប្រាក់កម្ចីទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ឬ TrueMoney App ជាមួយនឹងកម្មវិធីពិសេសជូននក្នុងពេលឆាប់ៗខាងមុខនេះ៕»

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រសាសន៍ថា៖

ការចុះហត្ថលេខាក្នុងភាពជាដៃគូរ ជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី នាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងពីកម្លាំងផ្គួបរបស់ក្រុមហ៊ុនទាំងពីរ ដែលមានអត្ថប្រយោជន៍ ដល់ស្ថាប័នទាំងពីរ ក្នុងការកាត់បន្ថយចំណាយប្រតិបតិ្តការរបស់ខ្លួន និងការផ្តល់សេវារហ័ស ដែលឆ្លើយតបទៅនឹងតំរូវការពិតប្រាកដរបស់អតិថិជន។ ភាពជាដៃគូនេះនឹងធ្វើឲ្យស្ថាប័នទាំងពីរ នឹងកាន់តែមានភាពរឹងម៉ាំកាន់តែខ្លាំងជាងមុន ពីព្រោះ យើងបានផ្តល់ជម្រើស ជាច្រើនដល់អតិថិជនកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ឲ្យមានភាពងាយស្រួលក្នុងការបង់ប្រាក់កម្ចីត្រឡប់មកវិញ ដោយមិនចាំបាច់ទៅដល់ស្នាក់ការ អម្រឹត ប៉ុន្តែតាមរយៈ ភ្នាក់ងារទ្រូម៉ាន់នី ដែលនៅជិត អតិថិជនតែប៉ុណ្ណោះ។»

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត 
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត 
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
ពិធីចុះហត្ថលេខា​​ លើកិច្ចសហប្រតិបត្តិការភាព ជាដៃគូ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T