ក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានបំណងវិនិយោគលើការដាំដូង និងបង្កើតរោងចក្រកែច្នៃទឹកដូងនាំទៅទីផ្សារអន្តរជាតិ និងចិន

//s5.kh1.co/f7/f78cebee1529148d39223308511a26c264220f07.jpg
Khmerhome

 ១៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/fd/fd00987b0de9e86aa43a2ebbae1d834e969e4819.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd នៅក្នុងជំនួបពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម ជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មានបំណងវិនិយោគដំណាំដូង និងការបង្កើតរោងចក្រកែច្នៃទឹកដូង ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

នៅក្នុងជំនួបខាងលើ លោក ZHAO Bo បានជម្រាបទៅលោក រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ទី១-ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២-សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែងដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

https://s5.kh1.co/__image/w=650,h=432,q=100/31/315f34fb55b9b7528cc57216a884ee28f6e3779f.jpg

លោកបានបន្តថាក្រុមហ៊ុន Coconut Paln Group គឹជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន នៅខេត្តហាយណាន ក្នុងមួយឆ្នាំអាចរកចំណូលបាន ៤០០លានដុល្លារ ពីផលិតផលដូង ហើយក្នុងមួយថ្ងៃប្រើប្រាស់ដូង ៦០ម៉ឺនផ្លែ ប្រើនិយោជិក ៦ពាន់នាក់ បាននាំចេញផលិតផលដូងទៅកាន់ ៣៨ប្រទេស។

https://s5.kh1.co/__image/w=650,h=433,q=100/47/47e4c3734c51c8f3f2d03e5f636a3696e7b6a058.jpg

បច្ចុប្បន្ន ដោយសារផ្លែដូងធ្វើឱ្យកសិករខេត្តហាយណានមានការកែប្រែមុខមាត់ថ្មី ជីវភាពធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ ហេតុនេះហើយ បានជាក្រុមហ៊ុនសម្រេចចិត្តមកសិក្សាលម្អិតបន្ថែមដើម្បី វិនិយោគលើដំណាំនេះនៅកម្ពុជា ដែលទាមទារត្រូវការដីចំនួន ១៤ពានហិកតា។ ជាការបន្ថែមរបស់នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខាងលើ លោក ថា តាមរយ:បច្ចេកទេសទុនវិនិយោគ បទពិសោធន៍ និងទីផ្សារ ខ្ញុំសន្យាថានឹងខិតខំអនុវត្តគម្រោងវិនិយោគនេះឱ្យទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាសមិទ្ធផលនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លោក ZHAO Bo បានបន្ថែមទៀតថា នឹងរៀបចំក្រុមការងារបច្ចេកទេសមកកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗ ដើម្បីសិក្សាដី ក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ទីផ្សារ និងច្រកនាំចេញ។ល។

https://s5.kh1.co/__image/w=650,h=433,q=100/9c/9c555bc169413741f51e1b263a2550df0d2df702.jpg

លោក រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះឆន្ទ:វិនិយោគលើដំណាំដូង និងបង្កើតរោងចក្រកែច្នៃដូងនៅកម្ពុជា។ លោក ថា ស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើលើកកម្ពស់កម្រិតជីវភាពរបស់កសិករ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្ម កសិកម្ម អនុវត្តបច្ចេកវិទ្យាកសិកម្មទាន់សម័យ ថ្លៃដើមតិច បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសដំណាំដូងដែលកសិករនិយមដាំតាមរបងផ្ទះ ហើយបច្ចុប្បន្នមានចំការធំៗទៀតផង។

លោក វេង សាខុន បានផ្ដល់ជាយោបល់ទៅក្រុមហ៊ុនគួរសហការជាមួយប្រជាជន ឬម្ចាស់ចំការ ប្រមូលទិញផលិតផលតាមរយ: contract farming ផ្តល់ពូជ បច្ចេកទេស និងជី។ លោក បញ្ជាក់ថា បើអនុវត្តតាមរបៀបនេះ អាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។ លោក ថា ជាមួយគ្នានេះដែរ ប្រើប្រាស់ដីសប្បទានដែលមានស្រាប់ តែត្រូវសហការជាមួយសប្បទានិកដែលមិនបានប្រើប្រាស់ឱ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។

https://s5.kh1.co/__image/w=650,h=433,q=100/42/4291e69052b097bf0027d57faff9531e0c3d403e.jpg

ស្ថិតក្នុងបរិយាកាសដដែល លោក រដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ក្តីសង្ឃឹម និងជឿជាក់ចំពោះក្រុមហ៊ុនថាក្រសួងនឹងផ្តល់កិច្ចសហការពេញលេញតាមគ្រប់រូបភាព ដើម្បីជួយសម្រួលដល់ការវិនិយោគដំណាំដូង ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះសម្រេចបានជោគជ័យ។

លោក ZHAO Bo បានអញ្ជើញ លោក រដ្ឋមន្រ្តីក្រសួងកសិក្ម ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មដូងនៅខេត្តហាយណាក្នុងពេលឆាប់ខាងមុខ។ ហើយជាការឆ្លើយតបវិញ លោក វេង សាខុន នឹងរកពេលសមស្របទៅធ្វើទស្សនកិច្ចក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ រួមជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពតផងដែរ។

សូមបញ្ជាក់ថា ជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។ បើតាមគេហេទំព័រផ្លូវការរបស់ក្រសួងកសិកម្ម ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T