សុខ សោ​ម៉ា​វ​ត្តី ធ្វើ​រឿង​មួយ ធ្វើ​ឱ្យ​កូន​ស្រី​ស្រឡាំងកាំង

//s5.kh1.co/7c/7ccddbefbdb45501b098c189a4ca614f5b40392b.jpg
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​ដ៏​លេចធ្លោ សុខ សោ​ម៉ា​វ​ត្តី នៅ​តែ​បង្ហាញ​សកម្ម​ភាព​ក្នុង​ពិភព​សិល្បៈ ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​។ អ្នក​នាង​រមែង​រំលេច​ការ​សម្តែង ដែល​មើលទៅ​មាន​លក្ខណៈ​ប្លែក​ៗ មិន​ថា​តែ​ជា​តួ​កាច ឬ​កម្សត់ ក្រមិចក្រមើម​នោះ​ទេ គឺ​ធ្វើ​បាន រហូត​នៅ​តែ​ជាតា​រា​ដ៏​ពេញ​និយម​។ ក្នុង​ការ​សម្តែង​ទម្រង់​ថ្មី​មួយ សោ​ម៉ា​វ​ត្តី បាន​ធ្វើ​រឿង​មួយ រហូត​បង្ក​ឱ្យ​កូនស្រី​ចាប់ផ្តើម​ភាន់ភាំង​ស្រឡាំងកាំង​មិន​តិច​ដង​ឡើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/99/99dedceafab5a63616c1ccfac7cdd395c283e98d.jpg

អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី តាំងពី​ជួប​ស្នេហ៍​ប្រុស​ក្មេង ជា​កីឡាករ​បាល់ទាត់ លី វ៉ា​ហេ​ទ មក​ឃើញ​ថា និស្ស័យ​អ្នក​ទាំង​២​ត្រូវ​ដង ត្រូវ​ផ្លែ​គ្នា​ណាស់ ទាំង​ការងារ និង​មុខ​ជំនួញ​ដែល​កំពុង​គិត​ថ្មី​កំពុង​តែ​ដុះ​ឡើង​។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ សុខ សោ​ម៉ា​វ​ត្តី​វិញ សម្រស់​នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត លែង​សម្ងំ​ក្នុងផ្ទះ​អង្គុយ​អោប​ទុក្ខ​ស្នេហ៍​ខកបំណង​ដូច​មុន​ទៀត ឃើញ​តែ​សើច​បង្ហាញ​អារម្មណ៍ល្អ ចំពោះ​អ្វី​ដែល​ទទួល​បាន​។

សុខ សោ​ម៉ា​វ​ត្តី  និងលី វ៉ាហេទ
សុខ សោ​ម៉ា​វ​ត្តី និងលី វ៉ាហេទ

ដើម្បី​ពង្រឹង​ស្នាដៃ​ការងារ​ទាំង​ពិធី​ការិនី និង​សម្តែង​វិញ ឃើញ​ថា នាង​ព្យាយាម​នឹក​រក​គន្លឹះ ថ្មី​ៗ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​បន្ត​ទៀត បើ​ទោះជា​សាច់​រឿង​ខ្លះ​ខុស​ឆ្ងាយ​ពី​ធាតុ​ពិត ពិបាក​សម្រប​តាម​ក៏​ដោយ​។

ករណី​ក្នុង​សាច់​រឿង​មួយ សុខ សោ​ម៉ា​វ​ត្តី ត្រូវ​សម្តែង​ជា​ច​រិ​ក​មនុស្ស​ប្រុស​ធ្វើ​ជា​តួ​ស្រី​ស្រឡាញ់​ស្រី ចាប់​អោប​ថើប​មនុស្ស​ស្រី អោយ​ដូច​ពិត ទាំង​នាង​មិន​ធ្លាប់​ឆ្លងកាត់​សភាព​បែប​នេះ​។

សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី

សុខ សោ​ម៉ា​វ​ត្តី បានឱ្យ​ដឹង​ថា ខ្លួន​ប៊ិះ​ធ្វើ​ឱ្យ​កូនស្រី​ភ្ញាក់ផ្អើល ពេល​នាំ​ទៅ​កន្លែង​ថត ហើយ​ឃើញ​នាង​ថើប​ឱប​មនុស្ស​ស្រី កូន​សួរ​ថា «​ម៉ាក់​ៗ​មិច​ធ្វើ​ចឹ​ង​!» ។ នាង​ប្រាប់​ថា កូន​ដឹង​ថា ម៉ាក់​ៗ​ជា​អ្នក​សិល្បៈ ត្រូវ​តែ​ហ៊ាន​សម្តែង​ឱ្យ​បាន​នោះ ទើប​គេ​ហៅ​ថា​តួ​សម្តែង​។ ក្រោយ​ពេល​ស្តាប់​ហេតុផល​ក៏​រសាយ​ទៅ​វិញ​។

អ្នក​នាង​ថា រឿង​ដែល​នាង​សម្តែង ក្រោម​ចំណងជើង​ថា «​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ស្រី​» បាន​តម្រូវ​ឱ្យ​លេង​បែប​តួ​មនុស្ស​ប្រុស ហើយ​នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្រិត​សម្តែង​យក​ឱ្យ​ខ្លាំង រហូត​កូនស្រី​ចង់​ភ័យ​ព្រួយ​ខ្លាច​ម្តាយ​ស្រឡាញ់​ស្រី​៕

សុខ សោ​ម៉ា​វ​ត្តី  និងកូនស្រី
សុខ សោ​ម៉ា​វ​ត្តី និងកូនស្រី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី  សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី សម្តែងរឿងថ្មី
សុខ សោ​ម៉ា​វ​ត្តី
សុខ សោ​ម៉ា​វ​ត្តី

ប្រភពកោះសន្តិភាព

សុខ សោម៉ាវត្តី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T