នាយក​ប្រតិ​បត្តិ​របស់ Vietjet ជា​ស្ត្រី​វៀត​ណាម​តែម្នាក់ ​ដែល​ជាប់​ក្នុង​បញ្ជី​ឈ្មោះ «​​ស្ត្រី​ដ៏​មាន​អំណាច​បំផុត​ក្នុង​ពិភព​​លោក​ប្រចាំ​ឆ្នាំ​២០១៩»!

//s5.kh1.co/40/403c01209ce533dc52eb4a8c62e2e824d38043f0.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ហូ​ជី​មិញ៖ ក្រោយ​ពី​បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មាន​​អំណាច​​បំផុត​ប្រចាំ​ទ្វីប​អាស៊ី ទស្ស​នា​វដ្តី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏មាន​អំណាច​បំផុត​ទាំង​១០០​ របស់​ពិភព​លោក ខណៈ​ដែល​លោក​ស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet គឺ​ជា​មនុស្ស​តែ​ម្នាក់​ដែល​តំណាង​ឲ្យ​ប្រទេស​វៀត​ណាម សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​ទៅ​តាម​ទស្ស​នា​វដ្តី Forbes គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ទ្រព្យ​សម្បត្តិ​សរុប​របស់​សេដ្ឋីនី​រូប​នេះ មាន​ចំនួន​ប្រមាណ​ជា ​២,៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នាំ​ឲ្យ​លោក​ស្រី​ក្លាយ​ជា​ស្ត្រី​វៀត​ណាម​​តែ​ម្នាក់​ ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​​របស់​ទស្ស​នា​វដ្តី Forbes​។ លោក​ស្រី​ក៏​ជា​ប្រធានក្រុមហ៊ុន​ពហុ​សាជី​វ​កម្ម Sovico Group ធនា​​គារ HDBank និង​ក្រុមហ៊ុន​​អចល​ន​ទ្រព្យ​ជាច្រើន​ផ្សេង​ទៀតផង​ដែរ​​។

លោក​ស្រី Nguyen Thi Phuong Thao
លោក​ស្រី Nguyen Thi Phuong Thao

Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ឈាន​មុខ​គេ​ក្នុង​ប្រទេស​វៀត​ណាម និ​ងកំពុង​តែ​សម្លឹង​រក​ការ​បង្កើន​ការ​រីក​ចម្រើន​នៃ​អាជីវ​កម្ម​របស់​ខ្លួន​​បន្ថែម​ទៀត​នៅ​ក្រៅ​ប្រទេស តាមរយៈ​ការ​ពង្រីក​​បណ្តាញ​ហោះហើរ​អន្តរ​ជាតិ​របស់​ខ្លួន​ពី​ប្រទេស​វៀត​ណាម ទៅកាន់​កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន សិង្ហ​បុរី ថៃ ម៉ាឡេ​ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់​ម៉ា ហុង​កុង និង​តៃ​វ៉ាន់​។

បញ្ជី​ឈ្មោះ​​ស្ត្រី​ដ៏មាន​អំណាច​បំផុត​ក្នុងពិភព​លោក ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ទស្ស​នា​វដ្តី Forbes រួម​មាន ​ស្រ្តី​ក្នុង​អាជី​វកម្ម ហិរញ្ញ​វត្ថុ បណ្តាញ​សារ​ព័ត៌​មាន ន​យោ​បាយ សប្បុរស​ធម៌ អង្គ​ការនានា និងបច្ចេក​​​វិទ្យា​ ផងដែរ​។ ការ​​កំណត់​ចំណាត់​ថ្នាក់​ប្រ​ចាំ​ឆ្នាំ​នេះ ​ត្រូវ​បាន​ផ្អែក​ទៅលើ​ចំណុច​វិនិច្ឆ័យ​ជាច្រើន​ដូច​ជា ទំហំ​នៃ​ទ្រព្យ​សម្បត្តិ ការ​បង្ហាញ​មុខ​លើ​បណ្តាញ​សារ​ព័ត៌​មាន ការ​ចូលរួម​ចំណែក និង​ឥទ្ធិ​ពល​អន្តរ​ជាតិ​។ ចំណាត់​ថ្នាក់​លេខ​១​នៅ​លើ​បញ្ជី​​​របស់​ទស្ស​នា​វដ្តី Forbes ធ្លាក់​ទៅលើ​​អធិប​ការ​បតី​អាល្លឺ​ម៉ង់​​​គឺ​លោកស្រី Angela Merkel ដោយ​ដេញ​តាមពីក្រោយ​ដោយ​លោកស្រី Christine Lagarde នាយក​គ្រប់គ្រង​អង្គ​ការ​មូល​និធិ​សាច់​ប្រាក់​អន្តរ​ជាតិ (IMF) លោក​ស្រី Nancy Pelosi ប្រធាន​សហ​ភា​សហ​រដ្ឋ​អាមេរិក និងស្រ្តី​ជា​អ្នក​ដឹកនាំ​ជាច្រើន​ផ្សេង​ទៀត​៕

លោក​ស្រី Nguyen Thi Phuong Thao
លោក​ស្រី Nguyen Thi Phuong Thao
លោក​ស្រី Nguyen Thi Phuong Thao
លោក​ស្រី Nguyen Thi Phuong Thao
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T