សម្លេងបុប្ផាឆើតឆាយក្នុងកម្មវិធី «The Mask Singer Cambodia» ទទួលបានការគាំទ្រយ៉ាងលើសលប់ និងត្រូវបានសង្ស័យថាជាអ្នកចម្រៀងម្នាក់នេះ...! (មានវីដេអូ)

//s5.kh1.co/54/5489eafef3810f90c9cd8f51bb6d03a186549189.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia បានមកដល់សប្តាហ៍ទី៥ហើយ ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​ HDTV ហើយអ្វីដែលពិសេស គឺរាល់បេក្ខជននីមួយៗបានគ្រងនូវសម្លៀកបំពាក់និងរបាំងមុខយ៉ាងស្រស់ស្អាតប្លែកភ្នែកមិនធ្លាប់មានកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសប្តាហ៍ទី៥ដែលទើបបានចាក់ផ្សាយជូនទស្សនានេះមានបេក្ខជនដ៏លេចធ្លោម្នាក់ដែលធ្វើឲ្យគណៈកម្មការ និងទស្សនិកជនពេញចិត្តយ៉ាងខ្លាំងលើទឹកដមសម្លេងដ៏ក្រអួនក្រអៅពីរោះខ្លាំងតែម្តង ជាក់ស្តែងលើវីដេអូរបស់បុប្ផាឆើតឆាយផ្ទាល់ក៏ទទួលបានការគាំទ្រយ៉ាងលើសលប់ផងដែរ។

មានការលើកឡើង នូវមតិជាច្រើនចំពោះម្ចាស់សំនៀងរូបនេះដែលភាគច្រើនបានទស្សន៍ទាយថាម្ចាស់សម្លេងបុប្ផាឆើតឆាយនេះ គឺជាតារាចម្រៀងស្រីរាងតូចច្រឡឹងសម្លេងខ្ពស់គឺ ចម្រើន សុភ័ក្ត្រ។​

តើអ្នកទាំងអស់គ្នាគិតថា ម្ចាស់សម្លេងបុប្ផាឆើតឆាយជានរណាដែរ? កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ «The Mask Singer Cambodia» មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ឧបត្ថម្ភផ្តាច់មុខដោយ៖
#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

សម្លេងបុប្ផាឆើតឆាយក្នុងកម្មវិធី The Mask Singer Cambodia

វីដេអូ
ចំរើន សុភ័ក្រ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T