កម្ពុជារំពឹងទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍បន្ថែមទៀត តាមរយៈកម្មវិធីប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក

//s5.kh1.co/63/63433a4baaa2898911ad013c33c201a74d195c8f.jpg
Khmerhome

 ១៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=487,q=100/63/63433a4baaa2898911ad013c33c201a74d195c8f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នូវកម្មវិធីប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ (The 13th Miss Tourism Metropolitan International Wold Pageant) នៅសណ្ឋាគារ Naga Wold II កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការរំពឹងថានឹងទទួលបានជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កាន់តែទូលំទូលាយថែមទៀត។

កម្មវិធីាងលើរៀបចំដោយក្រុមហ៊ុន D'Touch International Sdn. Bhd. សហការគាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលធ្វើឡើងក្រោមវត្តមាន លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង លោក មរដ្ឋមន្ត្រី ថោង ខុន អមដោយលោក Tan Sri Datuk Danny Ooi ស្ថាបនិកនៃកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក ព្រមទាំងបណ្ដាឯកអគ្គរាជ-រដ្ឋទូតនានា និងអ្នកចូលរួមទស្សនាប្រមាណ ២,០០០នាក់។

https://s5.kh1.co/__image/w=650,h=487,q=100/af/afb9cdd040943f85fddfd75c448c0aa7444ad8a6.jpg

ព្រឹត្តិការណ៍នេះដែរក៏ត្រូវបាន ផ្សាយបន្តតាមរយៈទូរទស្សន៍ជាតិ-អន្តរជាតិមួយចំនួន ព្រមទាំងបណ្តាញផ្សព្វផ្សាយសង្គមនានាដែលមានអ្នកទស្សនារាប់លាននាក់។ បើតាមក្រសួងទេសចរណ៍ និងបានបន្តថា សក្តានុពលទេសចរណ៍ដ៏សម្បូរបែប មានវប្បធម៌ អរិយធម៌ដ៏ចំណាស់នៅអាស៊ី កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ ដែលមានបវរកញ្ញាមកពី៣០ប្រទេសជុំវិញពិភពលោកចូលរួម។

https://s5.kh1.co/__image/w=650,h=413,q=100/8f/8f0669f803155e4dea398beb35a5739c774c4ec9.jpg

លោក សូ ម៉ារ៉ា បានថ្លែងក្នុងពិធីខាងលើនេះថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងការឃោសនាផ្សព្វផ្សាយលើកកម្ពស់ ទេសចរណ៍ វប្បធម៌ និងមិត្តភាព និងបន្តផ្សព្វផ្សាយពីកម្ពុជា «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» និងចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ព្រមទាំងមាន ឆ្នេរសមុទ្រកម្ពុជា ជាតារារះនាទិសនិរតីទៅលើឆាកអន្តរជាតិឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត។

https://s5.kh1.co/__image/w=650,h=461,q=100/97/97189be2307a7b54928fea507af873bc76033699.jpg

បវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកទាំង៣០រូប នឹងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈតំណាងឱ្យទេសចរណ៍ វប្បធម៌ និងមិត្តភាពសម្រាប់បប្រជាជនទូទាំងពិភពលោក។ ជាមួយគ្នានេះដែរ ក៏បានផ្លាស់ប្តូរនិងពាំនាំអនុស្សាវរីយ៍ល្អៗនៅកម្ពុជាទៅកាន់ប្រទេសពួកគេ ដែលជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព និងភាពជឿជាក់។ ជាការបន្ថែមរបស់ក្រសួងដដែល៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T