ដឹងទេថា ប្រទេសណាដែល​មាន​ល្បឿនអ៊ីនធើណេតលឿនជាងគេ​លើលោក?

//s5.kh1.co/18/182b97f4aaad4c499f07c5b513dce987383e2e01.jpg
បច្ចេកវិទ្យា

 ១៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ឧបមា​ថា ​បើ​សិន​ជា​អ្នកអាច​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​មួយ​ ដើម្បី​​គ្រាន់​តែ​ប្រើ​ប្រាស់ ​អ៊ីនធឺណេត អ្នក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា? ប្រសិន​ជា​បែប​នោះ​មែន​ អ្នក​គួរ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​កូរ៉េខាង​ត្បូង​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយ​ការណ៍​ថ្មីមួយ​​​ដែល​បោះ​ពុម្ភ​ផ្សាយ​នៅដើមសប្តាហ៍​នេះ ​បាន​បង្ហាញ​ថា ​​ប្រទេស​នៅ​ក្នុង​​​តំបន់​អាស៊ី​បូព៌ា​មួយ​នេះគឺ​ជា ​ប្រទេស​ដែល​មានចំណាត់​ថ្នាក់​លេខ​មួយ ​ខាង​ការ​ផ្តល់​សេវា​​អ៊ីន​ធឺណេត​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​​នៅ​ក្នុង​ពិភព​លោក។ តារាង​ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​សរសេរ​ដោយ សហភាព ទូរគមនាគមន៍ អន្តរជាតិ ​(ITU) ដែល​បានតាមដាន​ និង​វិភាគ​នូវ​​កត្តា​រង្វាស់​ខុសៗ​គ្នា​មុ​ននឹង​បង្កើ​ត​តារាង​នេះ​ឡើង។​

កូរ៉េ​ខាង​ត្បូង ​ក៏​​ស្ថិត​នៅ​លើ​កំពូល​តារាង​របស់​ ITU កាល​ពី​ឆ្នាំ ២០១០ ​ដែរ ដោយ​ប្រទេស​នេះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ថា ​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​ល្បឿន​អ៊ីន​ធឺ​ណេត​លឿន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​លើ​ពិភព​លោក។​

ចំណែក​ចំណាត់​ថ្នាក់​លេខ​ពីរ និងលេខ​បី​បាន​ទៅ​លើ​ប្រទេស​ ដាណឺ​ម៉ាក និង​ប្រទេស​អ៊ី​ស្លង់។ ទន្ទឹមនឹង​នោះ​ដែរ សហរដ្ឋ​អាមេរិក ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ​១៥ ពោលគឺ​កើនឡើង​បាន​មួយ​ចំណាត់​ថ្នាក់​បើ​ធៀប​នឹង ៥ ​ឆ្នាំមុន៕

ប្រភព៖ Business Insider

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T