ឧបមាថា បើសិនជាអ្នកអាចធ្វើដំណើរទៅកាន់ប្រទេសមួយ ដើម្បីគ្រាន់តែប្រើប្រាស់ អ៊ីនធឺណេត អ្នកនឹងធ្វើដំណើរទៅប្រទេសណា? ប្រសិនជាបែបនោះមែន អ្នកគួរតែធ្វើដំណើរទៅកាន់ប្រទេស កូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍ថ្មីមួយដែលបោះពុម្ភផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញថា ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ាមួយនេះគឺជា ប្រទេសដែលមានចំណាត់ថ្នាក់លេខមួយ ខាងការផ្តល់សេវាអ៊ីនធឺណេតល្បឿនលឿនជាងគេបំផុតក្នុងចំណោមប្រទេសដទៃទៀតនៅក្នុងពិភពលោក។ តារាងចំណាត់ថ្នាក់នេះត្រូវបានសរសេរដោយ សហភាព ទូរគមនាគមន៍ អន្តរជាតិ (ITU) ដែលបានតាមដាន និងវិភាគនូវកត្តារង្វាស់ខុសៗគ្នាមុននឹងបង្កើតតារាងនេះឡើង។
កូរ៉េខាងត្បូង ក៏ស្ថិតនៅលើកំពូលតារាងរបស់ ITU កាលពីឆ្នាំ ២០១០ ដែរ ដោយប្រទេសនេះត្រូវបានមនុស្សជាច្រើនថា ចាត់ទុកថាជាប្រទេសដែលមានល្បឿនអ៊ីនធឺណេតលឿនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។
ចំណែកចំណាត់ថ្នាក់លេខពីរ និងលេខបីបានទៅលើប្រទេស ដាណឺម៉ាក និងប្រទេសអ៊ីស្លង់។ ទន្ទឹមនឹងនោះដែរ សហរដ្ឋអាមេរិក ឈរនៅលំដាប់ថ្នាក់លេខ ១៥ ពោលគឺកើនឡើងបានមួយចំណាត់ថ្នាក់បើធៀបនឹង ៥ ឆ្នាំមុន៕
ប្រភព៖ Business Insider