តារាស្រីស្អាតប៉ុន្មានរូបនេះ បង្អួតសម្រស់តុបតែងខ្លួន ស្ទីលថ្ងៃ Christmas ឃ្យូតមិនចាញ់គ្នា!

//s5.kh1.co/e5/e5bb8ff914eb38124075dc7b6a71794e453a10db.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិតណាស់ថា ជារៀងរាល់ឆ្នាំ នៅចុងខែធ្នូនេះ ជាពិធីបុណ្យChristmas ដោយមានមិត្តៗយុវវ័យជាច្រើន បានអបអរសាទរ ហើយមានការជួបជុំឲ្យកាដូទៅ មនុស្សពិសេសរៀងៗខ្លួន ព្រមទាំងតុបតែងខ្លួន បែបប្លែកៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងពិធីបុណ្យមួយនេះ កាន់តែកៀកខិតចូលមកដល់ គេឃើញថា មានតារាស្រីស្អាតកំពុងមានភាពល្បីល្បាញ ក្នុងស្រុកខ្មែរប៉ុន្មានរូប ដូចជា តារាសម្ដែង ណា សាឌី ចែ ឡេង ហើយតារាចម្រៀង វីរៈ និច្ច ព្រមទាំង ដាលីណា បានតុបតែងខ្លួនក្នុងស្ទីល ត្រៀមទទួលស្វាគមន៍ថ្ងៃបុណ្យនោះផងដែរ។

ក្នុងនោះដែរ តាមរយៈរូបថតជាច្រើនសន្លឹក តារាស្រីប៉ុន្មានរូបនោះ បន្ថែមភាពទាក់ទាញ និងបង្អួតសម្រស់លេចធ្លោមួយបែបម្នាក់ ក្នុងឈុតអាវរងាចម្រុះពណ៌ និងពាក់មួក និងបូពណ៌ក្រហម ស៊ីទៅនឹងពិធីChristmas គ្រាប់គ្នាតែម្ដង។

ខាងក្រោមនេះ ជារូបភាពរបស់ តារាស្រីស្អាតទាំងនោះ ដែលប្រិយមិត្តអាច សាកជ្រើសស្ទាយ៍តែងខ្លួនដូចពួកគេបាន ធានាថា មិនខកបំណងទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ណា​ សាឌី
ណា​ សាឌី
ណា​ សាឌី
ណា​ សាឌី
ដាលីណា
ដាលីណា
វីរៈ និច្ច
វីរៈ និច្ច
វីរៈ និច្ច
វីរៈ និច្ច
ចែ ឡេង
ចែ ឡេង
ណា សាឌីនិច តារាចម្រៀងចែ ឡេង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T