ដេននី ក្វាន់ និងចោម ច័ន្ទ ទម្លាយថា វះកាត់ជិត២០ដង ហើយមានបំណង កែមុខបន្ថែមទៀត ឲ្យមើលលែងស្គាល់គ្នាតែម្តង

//s5.kh1.co/bd/bd1168ecec8e628264dc4b3d7d33c85262a54233.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី នាង ដេននី ក្វាន់ និង ចោម ច័ន្ទ ដែលជាបងប្អូនស្រីនឹងគ្នា ថែមទាំងនិយមបង្អួតភាពស៊ិចស៊ីជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ដេននី ក្វាន់ និង ចោម ច័ន្ទ ក៏ត្រូវបានមហាជនរាល់គ្នា ចាប់អារម្មណ៍ខ្លាំងដោយសារតែ ការហ៊ានវះកាត់កែសម្រស់ ជាច្រើនលើកច្រើនសារ ជាមួយនឹងមុខកាំបិទ ដើម្បីបានមុខមាត់ស្អាតប្លែក និងរូបសម្ផស្សក្មេងជាងវ័យផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ បងប្អូនស្រីទាំង២រូបនេះ បាននិយាយសារភាព ដោយមិនលាក់បាំងថា ទម្រាំតែបានសម្រស់ស្អាត ដូចសព្វថ្ងៃនេះ ពួកគេឆ្លងកាត់ការវះកាត់ កែសម្ផស្សរហូតដល់​ ១៧ដងឯណោះ ថែមទាំងបញ្ជាក់ថា វះកាត់ម្ដងៗ សន្លប់មិនក្រោមពី ៣ម៉ោងទេ។

ក្នុងនោះដែរ ចោម ច័ន្ទ និងដេននី ក្វាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតពីសម្រស់ដ៏លេចធ្លោ និងមើលទៅក្មេងជាងវ័យមិនចាញ់គ្នាទេ ព្រមទាំងមានមហាជនមិនតិចនាក់ទេ បានសរសើរពីភាពក្លាហានរបស់ពួកគេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ដេននី ក្វាន់
ដេននី ក្វាន់
ចោម ច័ន្ទ 
ចោម ច័ន្ទ 
ចោម ច័ន្ទ និងដេននី ក្វាន់
ចោម ច័ន្ទ និងដេននី ក្វាន់
ចោម ច័ន្ទ និងដេននី ក្វាន់
ចោម ច័ន្ទ និងដេននី ក្វាន់
សារដែល ចោម ច័ន្ទ និងដេននី ក្វាន់ បង្ហោះ
សារដែល ចោម ច័ន្ទ និងដេននី ក្វាន់ បង្ហោះ
ដេននី ក្វាន់ចោម ច័ន្ទ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T