ទីក្រុងរណបខេត្តសៀមរាប ចាប់ផ្ដើមពីភូមិបាគង!

//s5.kh1.co/a5/a50b69db6f6e1e5e74097d373d790e8cae279c17.jpg
សង្គម

 ១១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន អឺបេនលីវីងសូលូសិន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុន ភ័ញធើប្រផឹធី រីកចម្រើនផ្នែកវិស័យអចលនទ្រព្យ បានប្រារព្ធពិធីជួបជុំភ្ញៀវកិត្តិយស ធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ និងផ្តល់ជូនពិសេសលើការលក់គម្រោងបុរីភូមិបាគង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ​ភូគីត្រា ក្រោមការចូលរូមពីភ្ញៀវកិត្តិយសជាង ៣០០នាក់ ដែលភាគច្រើនជាភ្ញៀវដែលចាប់អារម្មណ៍ធ្វើការកក់ផ្ទះរួចរាល់លើបុរីភូមិបាគង និងចង់ស្វែងយល់បន្ថែមពីការអភិវឌ្ឍន៍ទីក្រុងរណបថ្មីជុំវិញតំបន់នោះតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខេត្តសៀមរាប។

ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ 
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ 

យោងតាមការមើលឃើញពីចលនាឆ្ពោះទៅកាន់ទិសខាងកើតនៃខេត្តសៀមរាប ក្រុមហ៊ុន អឺបេនលីវីងសូលូសិន បាននឹងកំពុងអភិវឌ្ឍទីក្រុងរណបថ្មីដែលមានផ្ទៃដីរហូតដល់ ២១៥ហិកតាឈ្មោះថា “សៀមរាបខាងកើត” មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ១០នាទីពីក្រុង និង៥នាទីពីបុរីរដ្ឋបាល។ ដំណាក់កាលអភិវឌ្ឍផ្តោតលើការបង្កើតតំបន់ទេសចរណ៍បន្ថែម និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឡើងវិញ ដោយកែប្រែក្រុងសៀមរាបទៅជាក្រុងដែលគួរឱ្យចង់រស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិររន្តរភាព ក្រុមហ៊ុនសម្រេចធ្វើវឌ្ឍកម្មលើកត្តា៤យ៉ាងគឺ៖

១. វិស័យធុរកិច្ចក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ
២. ពង្រីកវិស័យទេសចរណ៍បន្ថែម លើសពីតំបន់គយគន់ប្រាសាទ
៣. វិស័យអប់រំអន្តរជាតិ
៤. បង្កើតឲ្យមាននូវការរស់នៅបែបសហគមន៍ទំនើប និងព័ទ្ធជុំវិញដោយធម្មជាតិបៃតង។

ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ ង
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ ង

ជាក់ស្តែងគម្រោងបុរីភូមិបាគង ជាសមិទ្ធផលផ្តួចផ្តើមមួយក្នុងចំណោមវឌ្ឍកម្មទាំង៤ក្នុងទឹកដី “សៀមរាបខាងកើត” ដោយអតិថិជនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំងទៅលើប្លង់មេគម្រោងដែលកែច្នៃផ្ទៃដី ៤.៧ហិកតា ទៅជាកន្លែងប្រមូលផ្តុំការរស់នៅបែបសហគមន៍ ដែលពុំធ្លាប់មានពីមុនមក។ គោលការណ៍មិនអនុញ្ញាត្តិយានជំនិះបើកបរឆ្លងកាត់ និងជំនួសដោយការដើរថ្មើរជើងត្រូវបានអនុវត្តសម្រាប់អ្នករស់នៅក្នុងតំបន់ភូមិបាគង។ គម្រោងនេះត្រូវបានគេឱ្យតម្លៃខ្ពស់លើការរៀបចំ ប្រដូចនឹងទីក្រុងថ្មីដោយរស់នៅអមជាមួយបរិយាកាសអំណោយផលពីធម្មជាតិ ទេសភាពភ្នំដែលមិនឆ្ងាយពីក្រុង បណ្តុំនៃសួនច្បារ២ហិកតា សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។

ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ

លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន ភ័ញធើប្រផឹធី មានប្រសាសន៍ថា៖ 

“គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីក្នុងតំបន់សៀមរាបខាងកើត ពិតជាមានលទ្ធភាព និងសក្ដានុភាពខ្ពស់ដោយដំណាក់កាលទីមួយ ក្រុមហ៊ុនមានទុនវិនិយោគជាង ៣៥លានដុល្លារ និងការអនុវត្តផែនការទាំងស្រុងក្រោមក្រុមរចនាប្លង់ទីក្រុង Gehl មកពីប្រទេសដាណឺម៉ាក ដែលជាក្រុមសិក្សា Master Plan ទីក្រុងដ៏ល្បីឈ្មោះទូទាំងពិភពលោក”។

ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ
ពិធីជួបជុំភ្ញៀវកិត្តិយសធ្វើការបើកបង្ហាញគម្រោង “សៀមរាបខាងកើត” ជាផ្លូវការ

លោក Esben Neander Kristensen នាយកគ្រប់គ្រងក្រុមហ៊ុន ស្ថាបតយ្យកម្ម Gehl បានបង្ហាញអំពីការគូរប្លង់ “សៀមរាបខាងកើត” ទាំងមូលដោយសិក្សាពីតំណរភ្ជាប់លក្ខណៈរស់នៅ ប្រជាជនក្នុងទីក្រុងទៅនឹងតំបន់ប្រាសាទបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យបំផុត។ 

លោក ថូនី សុជាតិ សក្តិស៊ុនលី ប្រធានគ្រប់គ្រងគម្រោងបុរី ភូមិបាគងក៏បានលើកឡើងថា៖ 

«សៀមរាបខាងកើត នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់អតិថិជនដែលទិញលើគម្រោងបុរីភូមិបាគង ទាំងនេះជាការបោះជំហានវិនិយាគដ៏ត្រឹមត្រូវបំផុតលើវិស័យអចលនទ្រព្យ ទាំងភាពច្នៃប្រឌិត គុណភាពសំណង់ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ»៕

ទីក្រុងរណបខេត្តសៀមរាប ចាប់ផ្ដើមពីភូមិបាគង

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T