គួរឲ្យព្រួយបារម្មណ៍! នៅឆ្នាំ២០១៩នេះ តំបន់អាក់ទិកបានកើនឡើងកម្ដៅគួរឲ្យកត់សម្គាល់ ហើយសមុទ្រទឹកកកដែលអាចជិះស្គីបាន នឹងអាចក្លាយជាកន្លែងហែលទឹកបានវិញ

//s5.kh1.co/d4/d41f178e639c3ab9b1586683fd7c71b4858529fb.jpg
សង្គម

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ទឹកកកនៅតំបន់អាក់ទិកប្រៀបបាននឹងម៉ាស៊ីនត្រជាក់សម្រាប់បន្សាបកម្ដៅរបស់ភពផែនដីយើង ហើយវាជួយកាត់បន្ថយកម្ដៅពីព្រះអាទិត្យនិងបានធ្វើឲ្យតំបន់ប៉ូលខាងជើងត្រជាក់ផងដែរ។ ការសិក្សាថ្មីបានបង្ហាញថាវាមិនមែនជាសញ្ញាដ៏ល្អនោះទេ​ ពេលដែលប្រព័ន្ធត្រជាក់នៅតំបន់នោះចាប់ផ្ដើមចុះខ្សោយ ហើយវាបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្សនិងប្រព័ន្ធអេកូឡូស៊ីដែលមានលើផែនដី។ នៅឆ្នាំ២០១៩នេះខ្យល់ត្រជាក់នៅតំបន់អាក់ទិកមានសីតុណ្ហភាព ១.៩អង្សាសេខ្ពស់ជាងសីតុណ្ហភាពពេលធម្មតា​ ហើយវាជាប់ជាកំណត់ត្រាទី២នៃការកើនឡើងកម្ដៅចាប់តាំងពីឆ្នាំ១៩០០មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅតំបន់អាក់ទិកកម្ដៅកើនឡើងពីរដងលឿនជាងធម្មតា
នៅតំបន់អាក់ទិកកម្ដៅកើនឡើងពីរដងលឿនជាងធម្មតា

នៅប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកវិទ្យសាស្ត្របានសិក្សាយ៉ាងចិត្តទុកដាក់ទៅលើតំបន់អាក់ទិកនិងឥទ្ធិពលនៃការបំភាយឧស្ម័នរបស់មនុស្សដែលធ្វើឲ្យកម្ដៅនៅជាប់ក្នុងបរិយាកាសផែនដី។ តំបន់អាក់ទិកប្រៀបដូចជាអ្នកគ្រប់គ្រងអាកាសធាតុនៅលើពិភពលោក ប៉ុន្តែបើសិនជាតំបន់នេះមានការផ្លាស់ប្ដូរតិចតួច វានឹងធ្វើឲ្យមានការផ្លាស់ប្ដូរអាកាសធាតុយ៉ាងធំនៅលើពិភពលោក។

លោក Walt Meier
លោក Walt Meier

លោក Walt Meier ដែលជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលទិន្នន័យព្រិលនិងទឹកកក និងជាអ្នកនិពន្ធរួមនៅផ្នែកសមុទ្រទឹកកកនៃតំបន់អាក់ទិកបានមានប្រសាសន៍ថាការឡើងកម្ដៅនៅតំបន់ផ្សេងតែប៉ុន្មានអង្សាវាមិនធ្វើឲ្យអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែការឡើងកម្ដៅតំបន់អាក់ទិកពី ៣១អង្សាទៅ៣៣អង្សាវាអាចធ្វើឲ្យសមុទ្រទឹកកកដែលអាចជិះស្គីលេងបានក្លាយជាកន្លែងដែលអាចហែលទឹកលេងបានវិញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T