​អ្នកវិភាគ៖​ កូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីប បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ​

//s5.kh1.co/6d/6dbf409213d19c8efb334a5c291b9f0ab6f10bcb.jpg
បច្ចេកវិទ្យា

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាង​ត្បូង៖ យោងតាមក្រុមអ្នកវិភាគកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចនឹងងាកទៅរកការបង្កហេតុដ៏គ្រោះថ្នាក់បន្ថែមទៀត នៅពេលដែលការទាមទាររបស់ខ្លួនមិនត្រូវបានឆ្លើយតបដោយសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​គេហទំព័រសារព័ត៌មាន Segye Ilbo របស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើសេចក្តីថ្លែងការណ៍សរុបចំនួន ១៧ ដាច់ដោយឡែកពីគ្នា ដើម្បីដោះស្រាយ​ជាមួយគោលនយោបាយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីមានការបែកបាក់នៃកិច្ចចរចានៅក្នុងប្រទេសស៊ុយអែតកាលពីខែតុលា។

សេចក្តីថ្លែងការណ៍នេះផងដែរក៏​បានអំពាវនាវឱ្យមាន "ការសន្ទនាការទូត" ដែលមានប្រភពមកពីសមាជិកនៃក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង។

លោក Kim Dong-yup អ្នកវិភាគជនជាតិកូរ៉េខាងត្បូងនៅសាកលវិទ្យាល័យ Kyungnam ​បាន​និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនឹងមានការបត់បែនតិចជាងមុន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកនៅសប្តាហ៍នេះ។

​គេហទំព័រសារព័ត៌មានមួយ បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបាននឹងបន្តឃ្លាំមើលឧបទ្វីបកូរ៉េចំពោះសញ្ញានៃចលនាយោធាបន្ថែមទៀត។

ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារនេះកងទ័ពអាកាសសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្ដហោះ E-8C ដែលវាយប្រហារតាមគោលដៅនៃសញ្ញារ៉ាដា​នៅកម្ពស់ ៣៣,០០០ ហ្វីត៕

មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង
មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T