​ឆេះ​ក្នុង​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​១៩ ផ្អើល​កោះ​ពេជ្រ

//s5.kh1.co/fe/febd1eb1b97a224d8c99de53eea716d24901a03f.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​​មួយ​​បានកើតឡើង​នៅ​ជាន់​ទី​១៩ របស់​អគារ​ការដ្ឋាន​សំណង់​​យីហោ​ GIA TOWER បង្កការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​​សមត្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៩ នៅ​ជាន់​ទី​១៩​នៃ​អគារ​ការដ្ឋាន​សំណង់យីហោ​ GARDEN IN THE AIR TOWER (GIA TOWER) ស្ថិត​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទ​ន្លេបា​សាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​ដែល​ក្រុម​កម្មករ​សំណង់ ភាគច្រើន​ដែល​ធ្វើការ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់ GIA TOWER ដល់​ម៉ោង​សម្រាក​ហូប​បាយ​ថ្ងៃ​ត្រង់នោះ ក៏​មាន​ជាងដែក​មួយ​ក្រុម​បាន​នាំ​គ្នា​នៅ​​ធ្វើ​ការងារ​ផ្សារ​ដែក​បន្ត​នៅ​ជាន់​ទី​១៩ ខាងក្នុង​ការដ្ឋាន​លើ​។ ​ខណៈ​​ពេល​​ក្រុម​ជាង​ដែល​កំពុង​តែ​ផ្សារ​ដែក​​នោះ ស្រាប់តែ​ប៉ុ​ស​ផ្សារនោះ​បានឆ្លងចរន្តអគ្គិសនី បណ្តាល​ឱ្យ​​ឆេះ​ខ្សែ​ភ្លើង និង​ក្តារកុង​​ប្លា​កេ​ដែល​គេ​គរ​ទុក​នៅ​ខាងក្រោម​យ៉ាង​សន្ធោសន្ធៅ និង​​មាន​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​តែ​ម្តង​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ខ្សែភ្លើង និង​ក្តា​រ​កុង​​ប្លា​កេ​នោះ ក្រុម​ជាង និង​ក្រុម​កម្មករ​សំណង់​ក៏​បាន​នាំ​គ្នា​រ​ត់ស្រវ៉ា​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ធ្វើការ​បាញ់​ពន្លត់​ផង​ដែរ​ ។​ ភ្លាមៗ​នោះដែរ​​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​ដល់​ក្រុម​កម្មករ​សំណង់ និង​ជាង​នាំ​គ្នា​រត់​ចេញ​មក​ខាង​ក្រៅ​ការដ្ឋាន ​ហើយ​​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែងកើតហេតុ ព្រមទាំង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ចុះ​មក​ចាំ​ជួយ​ធ្វើ​អន្ត​រាគ​មន៍​ផង​ដែរ តែ​ភ្លើង​ក៏ត្រូវ​​បាន​គេ​ពន្លត់​​ឱ្យរលត់​ទៅ​វិញ​​ ដោយ​​មិន​បាន​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​ឡើយ​។

ក្នុង​ករណី​អគ្គិភ័យ​ឆេះ​នៅ​ជាន់​ទី​១៩ នៃ​ការដ្ឋាន​សំណង់​អគារ GIA TOWER ខាងលើ​នេះ​ដែរ​គឺ​កើ​តឡើង​ដោយសារ​តែ​ឆ្លងចរន្តអគ្គិសនីចេញពី​​ប៉ុ​ស​ផ្សារដែក​ ដោយ​ភ្លើង​បាន​ឆេះ​បំផ្លាញ​ក្តា​រ​កុង​​ប្លា​កេ​អស់​ចំនួន​៣​សន្លឹក ប៉ុ​ស​ផ្សារ​ដែក​ចំនួន​១​គ្រឿង និង​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់ ចំណែកឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​សរុប​ទាំងអស់មាន​ចំនួន​៤​គ្រឿង មិន​បាន​ប្រើប្រាស់​ឡើយ​ ៕

https://s5.kh1.co/__image/w=650,h=379,q=100/d9/d90d32358e48433227e2ac0bdf777120239f4b9f.jpg
https://s5.kh1.co/__image/w=650,h=379,q=100/70/70d0d5652c113e349bbb6e6b10da350b5674ebda.jpg
https://s5.kh1.co/__image/w=650,h=379,q=100/c3/c3ea7f99db7a6caa27849add6750a231e8de7ba0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/b5/b5a0fd4d9baaf07f6c0e39cce27a7d9c0fa56840.jpg
https://s5.kh1.co/__image/w=650,h=379,q=100/78/783c05cf323cce9ccd560f629093ede5fce9394a.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T