ចុម! មេខ្លាឃ្មុំផេនដាមួយក្បាល ញាក់ក្បាលពោះ ដើម្បីបំពេរឲ្យកូនវាដេក (មានវីដេអូ)

//s5.kh1.co/aa/aa4dcd0ae44be35287bff94e1101715cc7602211.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មេខ្លាឃ្មុំផេនដាមួយក្បាល នៅឯខេត្ត Sichuan ប្រទេសចិន ត្រូវបានគេឃើញញាក់ក្បាលពោះ ដើម្បីបំពេរឲ្យកូនវាដេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា មេខ្លាឃ្មុំផេនដាមួយក្បាលឈ្មោះថា Cheng Da អាយុ៨ឆ្នាំ កំពុងបំពេរកូនវាឲ្យដេក ដោយញាក់ក្បាលពោះ ហើយជើងម្ខាងរបស់វាបានដាក់ជាប់ទៅនឹងចង្រឹងដែក ដើម្បីធ្វើឲ្យខ្លួនវាញាក់។

ប្រភពបានឲ្យដឹងដែរថា កូនខ្លាឃ្មុំផេនដាមួយក្បាលនោះមានឈ្មោះថា Cheng Feng ហើយវារពឹសខ្លាំងមែនទែនក្នុងចំណោមខ្លាឃ្មុំផេនដាដទៃទៀត។ វាមានប្អូនភ្លោះមួយឈ្មោះថា Cheng Lang ដែលកើតក្រោយវាត្រឹមតែរយៈពេល៣ម៉ោង៣០នាទីប៉ុណ្ណោះ។ វាព្រមទាំងមេរបស់វា កំពុងរស់នៅក្នុងមូលដ្ឋានស្រាវជ្រាវបង្កាត់ពូជខ្លាឃ្មុំផេនដាយក្ស (Chengdu Giant Panda Breeding Research Base)

ចំពោះវីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនាជាច្រើនដងផងដែរ៕

សូមស្សនារូបភាពនិងវីដេអូខាងក្រោម៖

មេនិងកូនខ្លាឃ្មុំ
មេនិងកូនខ្លាឃ្មុំ
មេនិងកូនខ្លាឃ្មុំ
មេនិងកូនខ្លាឃ្មុំ
មេនិងកូនខ្លាឃ្មុំ
មេនិងកូនខ្លាឃ្មុំ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T